ដើម្បីបកស្រាយពាក្យចចាមអារ៉ាមផ្សេងៗ អង្គការសុខភាពពិភពលោក (WHO) បានចេញមុខឆ្លើយសំណួរ និងពន្យល់ពីរឿងមួយចំនួនទាក់ទិននឹងវីរុសកូរ៉ូណាថ្មី។ ខាងក្រោមនេះជាសំណួរចម្លើយពេញនិយមជាងគេ ដែលអ្នកលេងបណ្ដាញសង្គមតែងតែលើកឡើងសួរ៖
១- ខ្ទឹមស
សំណួរ៖ តើការញ៉ាំខ្ទឹមស ពិតជាអាចជួយការពារការឆ្លងវីរុសកូរ៉ូណាថ្មីបានមែន ឬទេ?
ចម្លើយ៖ ខ្ទឹមស គឺជាគ្រឿងទេសជំនួយសុខភាព និងមានលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគ និងបាក់តេរីមួយចំនួន។ តែទោះជាយ៉ាងណាក៏ដោយគ្មានភស្តុតាងណាមួយបញ្ជាក់ថា វាអាចជួយការពារវីរុសកូរ៉ូណាថ្មីបានឡើយ។
២- អីវ៉ាន់ផ្ញើពីចិន
សំណួរ៖ តើយើងមានសុវត្ថិភាពទេ ដែលទទួលសំបុត្រ ឬកញ្ចប់អីវ៉ាន់ផ្សេងៗពីប្រទេសចិន?
ចម្លើយ៖ អ្នកទទួលកញ្ចប់អីវ៉ាន់ដែលផ្ញើពីប្រទេសចិនមិនមានឆ្លងវីរុសកូរ៉ូណាថ្មីទេ។ ព្រោះថាមេរោគនេះឆ្លងមិនយូរឡើយ នៅលើវត្ថុដូចជាសំបុត្រ ឬកេស ឡាំង។
៣- ប្រេងល្ង
សំណួរ៖ តើការដាក់ប្រេងល្ងតាមខ្លួន អាចរាងរាំងវីរុសកូរ៉ូណាថ្មីមិនឲ្យចូលក្នុងខ្លួនដែរឬទេ?
ចម្លើយ៖ ប្រេងល្ងមិនសម្លាប់មេរោគនេះបានទេ។ មានថ្នាំគីមីមួយចំនួនអាចសម្លាប់មេរោគវីរុសកូរ៉ូណាថ្មីបាន ក្នុងនោះមានថ្នាំសម្លាប់មេរោគដែលមានផ្សំពីសារធាតុក្លរ / ក្លរីន អេតាណុល ៧៥% អាស៊ីដ peracetic និង chloroform ។
៤- ផ្សែង
សំណួរ៖ តើផ្សែងបារី ហ្គាសកាំជ្រួច និងផាវអាចទប់ស្កាត់រារាំងវីរុសកូរ៉ូណាថ្មីអត់?
ចម្លើយ៖ ការស្រូបផ្សែងអស់ទាំងនោះចូលក្នុងផ្លូវដង្ហើមមានគ្រោះថ្នាក់ខ្លាំង ហើយមិនអាចសម្លាប់វីរុសកូរ៉ូណាថ្មីឡើយ។
៥- វ៉ាក់សាំងសួត
សំណួរ៖ តើវ៉ាក់សាំងការពារជំងឺរលាកសួត អាចការពារវីរុសកូរ៉ូណាថ្មីអត់?
ចម្លើយ៖ អត់ទេ! វ៉ាក់សាំងប្រឆាំងជំងឺរលាកសួតដូចជាវ៉ាក់សាំងជំងឺរលាកសួត និងវ៉ាក់សាំងផ្ដាសាយប្រភេទ Haemophilus សុទ្ធតែមិនអាចផ្ដល់ការការពារប្រឆាំងវីរុសកូរ៉ូណាថ្មីបានទាំងអស់។
អត្ថបទពាក់ព័ន្ធ៖
- អ្នកជំនាញពន្យល់ពីប្រភេទម៉ាស់អាចការពារវីរុសកូរ៉ូណាបានពិតប្រាកដ
- ម៉ាស់ធម្មតា និងម៉ាស់ KN95 អាចពាក់បានប៉ុន្មានម៉ោង?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]