backup og meta

ក្ដីសង្ឃឹមថាមាន​វ៉ាក់សាំងHIVត្រូវបាត់បង់ ក្រោយការ​សាកល្បងបរាជ័យ​

ក្ដីសង្ឃឹមថាមាន​វ៉ាក់សាំងHIVត្រូវបាត់បង់ ក្រោយការ​សាកល្បងបរាជ័យ​

ក្ដី​សង្ឃឹម​ក្នុង​ការ​រក​ឃើញ វ៉ាក់សាំង​ការពារ​វីរុស HIV ត្រូវ​បាន​រលាយ​សាប​សូន្យ​ហើយ​បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​សាក​ល្បង​វ៉ាក់សាំង​ប្រឆាំង វីរុសHIV​​ត្រូវ​​បរាជ័យ។

វិទ្យាស្ថាន​សុខភាព​ជាតិ (National institutes of health) អាមេរិក​បាន​បញ្ឈប់​ការធ្វើ​តេស្ត​សាក​ល្បង HVTN 702 ទៅ​លើ​មនុស្ស ៥០០០នាក់ នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ដោយ​សារ​តែ​បន្ទាប់​ពី​ចាក់វ៉ាក់សាំង​ហើយ​​ហើយ វា​មិន​អាច​ការពារ​ពីវីរុស HIV បាន។ អ្នក​ជំនាញ​បាន​បង្ហាញ​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​នេះ ប៉ុន្តែ​ការ​ស្រាវ​ជ្រាវ​ទៅ​លើ​ការ​ស្វែង​រក​វ៉ាក់​សាំង​ការពារ​ពី​វីរុស HIV គឹ​នៅ​តែ​បន្ត។

វ៉ាក់សាំង​ថ្មី​ដែល​យក​មក​សាក​ល្បង​នេះ គឺ​យក​លំនាំ​តាម​វ៉ាក់សាំង​ដំបូង ដែល​ឃើញ​មាន​ប្រសិទ្ធភាព​ខ្លះ ប្រឆាំង​វីរុស នៅ​ក្នុង​ការ​តេស្ត​សាក​ល្បង RV144 clinical trial នៅ​ប្រទេស​ថៃ។ គួរ​បញ្ជាក់​ដែរ​ថា វីរុស HIV មាន​ច្រើន​ប្រភេទ​ខុស​ៗ គ្នា ហើយ​វ៉ាក់​សាំង​ដែល​ផលិត​ឡើង​នេះ គឺ​ធ្វើ​តាម​ប្រភេទ​ដែល​មាន​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស អាហ្វ្រិក​ខាង​ត្បូង ដែល​ជា​ប្រទេស​មាន​អត្រា​ឆ្លង​វីរុស HIV ច្រើន​បំផុត ក្នុង​ពិភព​លោក។

វេជ្ជបណ្ឌិត Anthony Fauci ដែល​ជា​មន្ត្រី​មក​ពី វិទ្យាស្ថាន​សុខភាព​ជាតិអាមេរិក​បាន​និយាយ​ថា វ៉ាក់​សាំងប្រឆាំង​វីរុស HIV គឺ​ជា​វិធី​ដែល​ល្អ​បំផុត​ក្នុង​ការ​បញ្ចប់​ជំងឺ​នេះ​នៅ ទូទាំង​ពិភព​លោក ហើយ​លោក​បាន​ដាក់​ក្ដី​សង្ឃឹម​ថា​វ៉ាក់​សាំង​នេះ​នឹង​មាន​ប្រសិទ្ធភាព ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ ដែល​វា​មិន​អាច​ទៅរួចទៅ​វិញ។ តែ​យ៉ាង​នេះ​ក្ដី ការ​ស្រាវជ្រាវ​គឺ​នៅ​តែ​បន្ត ដើម្បី​អាច​រក​ឃើញ​វ៉ាក់​សាំង​ដែល​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង វីរុស HIV បាន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕​

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bbc.com/news/health-51361955

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម