backup og meta

សង្ស័យជនជាតិហូឡង់ម្នាក់ ឆ្លងវីរុសកូរ៉ូណាថ្មី នៅខេត្តព្រះសីហនុ

សង្ស័យជនជាតិហូឡង់ម្នាក់ ឆ្លងវីរុសកូរ៉ូណាថ្មី នៅខេត្តព្រះសីហនុ

សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា បច្ចុប្បន្ន​មាន​ករណី​សង្ស័យ​ជន​ជាតិ​ហូឡង់​ម្នាក់ ឆ្លង​វីរុសកូរ៉ូណា​ថ្មី នៅ​ខេត្ត​ព្រះសីហនុ ដោយ​ជន​ជន​ជាតិ​ហូឡង់​រូប​នេះ​ជិះ​កប៉ាល់​ទេសចរណ៍ ចូល​ខេត្ត​ព្រះសីហនុ។ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​បែប​នេះ ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាង​សង់​ផ្លូវ​ជាតិ​លេខ ២ និង ២២ នៅ​ព្រឹក​នេះ។

សម្តេច​បា​នបញ្ជាក់​ថា ជនជាតិ​ហូឡង់​រូប​នេះ មាន​អាការៈ​ក្តៅ​ខ្លួន ហើយ​ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​មក​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ហើយ​បច្ចុប្បន្ន​ជនជាតិ​ហូឡង់​រូប​នេះ​កំពុង​ដាក់​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ ខេត្ត​​ព្រះ​សីហនុ។

“ឥលូវ​យើង​យក​មក​ដាក់​ឲ្យ​មាន​ការ​ព្យាបាល ហើយ​យក​សំណាក​មក​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ កំពុង​រង់ចាំ​លទ្ធផល​ការ​ធ្វើ​ពិសោធ តើ​ជន​ជាតិ​ហូឡង់​នោះ​មាន​ឆ្លងវីរុស​កូរ៉ូណា​ថ្មី​ឬអត់?“។

បើ​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី សម្តេច​ថា ជនជាតិ​ហូឡង់​ម្នាក់​នេះ ត្រូវ​តែ​ព្យាបាល​នៅ​ប្រទេស​កម្ពុជា រហូត​ដល់​ជា​សះ​ស្បើយ ដែល​នេះ​ជា​គោលការណ៍​ដែល​កម្ពុជា​មាន​ពីមុន​មក គឺ​ចាប់​តាំង​ពី​ការ​ផ្ទុះ​ជំងឺ SARS ដែល​ផ្ទុះ​ឡើង​នៅ​ឆ្នាំ ២០០៣។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

11/02/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម