backup og meta

អ្នកជំនាញ៖ ការពារវីរុស Covid-19 កញ្ចក់ទូសព្ទក៏គួរ​សម្អាតដែរ

អ្នកជំនាញ៖ ការពារវីរុស Covid-19 កញ្ចក់ទូសព្ទក៏គួរ​សម្អាតដែរ

មន្ត្រី​សុខាភិបាល​សិង្ហបុរី​បាននិយាយថា​​ដើម្បីការពារកុំឲ្យឆ្លងវីរុសកូរ៉ូណាថ្មី​​ (Covid-19) គ្រប់គ្នាត្រូវមានការប្រុងប្រយ័ត្នទៅលើវត្ថុប្រើប្រាស់ដែលប៉ះពាល់​ញឹកញាប់នៅទីសាធារណៈរួមទាំងទូរសព្ទដៃរបស់​យើង​ផងដែរ។

នៅក្នុងសន្និសីទកាសែតកាល​ពីថ្ងៃទី១២​ ខែកុម្ភៈ លោក Kenneth Mak ប្រធានផ្នែកសេវាកម្មវេជ្ជសាស្រ្តនៃក្រសួងសុខាភិបាលប្រទេសសិង្ហបុរីបានណែនាំឲ្យប្រជាជនខ្លួនឲ្យមានការប្រុងប្រយ័ត្ន និងការពារខ្លួនឲ្យបានល្អដើម្បីចៀសវាងការឆ្លងវីរុសកូរ៉ូណាថ្មី​នេះ។

អត្ថបទពាក់ព័ន្ធ៖ ទីបំផុត WHO ដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាថ្មី

លោកបានបញ្ជាក់ទៀតថា ការការពារដ៏ល្អបំផុតគឺការលាងដៃជាមួយនឹង​សាប៊ូឲ្យបានញឹកញាប់ និងប្រុងប្រយ័ត្នទៅលើវត្ថុដែលប្រើប្រាស់ញឹកញាប់ក្នុងទីសាធារណៈ​​រួមទាំងទូរសព្ទដៃផងដែរ។ នៅ​លើ​ទូរសព្ទ​ដៃ គឺ​លោក​សម្ដៅលើ​ការសម្អាត​លើកញ្ចក់ទូរសព្ទនេះតែម្ដង​។​ ចំណែក​អ្នកដែលឈឺលោកថា​គួរតែទៅពិនិត្យឲ្យបានត្រឹមត្រូវ និងចៀសវាសការពិនិត្យដោយវេជ្ជបណ្ឌិតច្រើននាក់ដែលនាំឲ្យពិបាកក្នុងការវិនិច្ឆ័យរោគ។

អត្ថបទពាក់ព័ន្ធ៖ អ្នកជំនាញ៖វីរុសកូរ៉ូណាថ្មីអាចឆ្លងទៅមនុស្ស​៦០%លើពិភព​លោក​បើការពារមិនបាន​ត្រឹម​ត្រូវ

គិតមកដល់ពេលនេះ អត្រាអ្នកឆ្លងមានរហូតដល់ជាង​ ៦០ ០០០នាក់ និងអ្នកស្លាប់ជាង ១​ ៣០០នាក់​ដែលអ្នកឆ្លងនៅប្រទេសសិង្ហបុរីមានចំនួន ៥០ករណី ក្នុងនោះមានអ្នកជាសះស្បើយ ១៥នាក់ និង ៣៥នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.channelnewsasia.com/news/singapore/covid-19-coronavirus-hygiene-clean-surfaces-handphones-moh-12430220?cid=FBcna

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម