ប៉ុន្មាននាទីមុននេះ រដ្ឋបាលខេត្តសៀមរាបបានចេញសេចក្តីបញ្ជាក់ពីករណីជនជាតិជប៉ុន ដែលសារព័ត៌មានវៀតណាមចុះផ្សាយថា មានផ្ទុក COVID-19 បន្ទាប់ពីធ្វើដំណើរចាកចេញពីព្រលានយន្តហោះខេត្តសៀមរាប ទៅវៀតណាម មុនបន្តដំណើរទៅជប៉ុន។ រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថា ខាងភាគីជប៉ុនមិនទាន់បញ្ជាក់ជាផ្លូវការចំពោះជនជាតិជប៉ុនរូបនោះថា កើតជំងឺ COVID-19 នៅឡើយ។
ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានបញ្ជាក់ថា ជនជាតិជប៉ុនរូបនេះ គឺជាអ្នករស់នៅ និងប្រកបអាជីវកម្មនៅក្នុងខេត្តសៀមរាប មិនមែនមកដំណើរកម្សាន្តលក្ខណៈទេសចរណ៍នោះទេ។ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់លើបញ្ហានេះ ដោយបានសហការជាមួយនឹងកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប មន្ទីរ និងក្រសួងសុខាភិបាល។
តាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលខេត្ត និងភាគីកុងស៊ុលជប៉ុនប្រចាំខេត្តបានបញ្ជាក់ថា មុនចេញដំណើរការពិនិត្យសុខភាពជនជាតិជប៉ុនរូបនេះពុំមានរោគសញ្ញាកើតជំងឺ COVID-19 នោះឡើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]