ប្រុងប្រយ័ត្នឲ្យមែនទែន ពិសេសអ៊ំៗចាស់ៗ ព្រោះគ្រូពេទ្យចិននៅអ៊ូហាន អះអាងថា អ្នកជំងឺលើសឈាម ប្រឈមហានិភ័យស្លាប់ដោយសារវីរុស Covid-19 ជាងអ្នកជំងឺផ្សេងៗ។
គ្រូពេទ្យចិន ជំនាញព្យាបាលអ្នកជំងឺ Covid-19 ដែលចូលរួមក្នុងយុទ្ធនាការព្យាបាលចាប់តាំងពីពាក់កណ្តាលខែមករា ឲ្យដឹងថា អ្នកមានជំងឺលើសឈាម អាចនឹងប្រឈមហានិភ័យស្លាប់ ខ្ពស់ជាក្រុមអ្នកជំងឺផ្សេងៗទាំងអស់។
បើទោះការស្រាវជ្រាវផ្សេងៗ នៅមិនទាន់ចេញផ្សាយសាធារណៈនៅឡើយក្តី ប៉ុន្តែវេជ្ជបណ្ឌិត Du Bin អ្នកឯកទេសព្យាបាលជាន់ខ្ពស់ នៃសាលាវេជ្ជសាស្ត្រ Peking Union Medical College Hospital ក្រុងប៉េកាំង ដែលពេលនេះកំពុងព្យាបាលអ្នកជំងឺក្នុងទីក្រុងអ៊ូហាន កត់សំគាល់ឃើញថា អ្នកមានជំងឺលើសឈាម នៅពេលឆ្លងវីរុស Covid-19 អាចនឹងធ្លាប់ខ្លួនឈឺធ្ងន់ធ្ងរ និងស្លាប់ ក្នុងអត្រាខ្ពស់ខ្លាំង ជាងអ្នកមានជំងឺផ្សេងៗ។
តាមការបញ្ជាក់របស់គ្រូពេទ្យ ក្នុងចំណោមអ្នកស្លាប់នៅអ៊ូហានអំឡុងខែមករា សរុប ១៧០នាក់ ជិតពាក់កណ្តាល ជាអ្នកមានជំងឺលើសឈាម។
អត្ថបទពាក់ព័ន្ធ៖
- ក្ដីសង្ឃឹមកាន់តែច្រើន វ៉ាក់សាំងវីរុស COVID-19 ត្រូវបានរកឃើញជាបន្តបន្ទាប់
- រូបភាពដំបូងរបស់វីរុសកូរ៉ូណាថ្មី ឬ COVID-19 បានបញ្ចេញជាសាធារណៈ
លោកថា លោកធ្លាប់ប្រាប់វេជ្ជបណ្ឌិតជាច្រើននូវអ្វីលោកបានកត់សម្គាល់ គឺជំងឺលើសឈាម ជាកត្តាគ្រោះថ្នាក់បំផុតមួយ ហើយបើទោះជាមិនទាន់មានការអះអាងជាក់លាក់ក៏ពិតមែន តែក្រុមគ្រូពេទ្យជាច្រើន សុទ្ធតែជឿថា លើសឈាម អាចជាកត្តាសំខាន់បំផុត នាំឲ្យអ្នកឆ្លងវីរុស ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងឈានដល់ស្លាប់តែម្តង។
ស្របពេលដែលវីរុស កំពុងវាយប្រហារខ្លាំងនៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ពិសេសប្រទេសអ៊ីតាលី ក្រុមគ្រូពេទ្យជាច្រើន បានកំពុងពុះពារព្យាបាលលើអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ ក្នុងចំណោមអ្នកជំងឺជាង ១១ម៉ឺននាក់ ដែលឆ្លងមេរោគ ខណៈការយល់ច្បាស់ពីមូលហេតុជំងឺ និងកំណត់កត្តាប្រឈមចម្បងឲ្យបានជាក់លាក់ សុទ្ធតែជាគន្លឹះស្នូលសម្រាប់ពិភពលោកទាំងមូល បញ្ចប់វិបត្តិជំងឺឆ្លងដែលបានសម្លាប់មនុស្សជាង ៤ ០០០នាក់ នៅពេលនេះបាន។
អត្ថបទពាក់ព័ន្ធ៖
- លម្អិតពីវីវុសកូរ៉ូណាប្រភេទថ្មី បង្កឲ្យមានជំងឺរលាកសួត (Coronavirus)
- នេះជាដំណើរការ COVID-19 បំផ្លាញសរីរាង្គយើងពេលចូលក្នុងខ្លួន
ការសិក្សាធំមួយ កំពុងធ្វើឡើងជាមួយអ្នកឆ្លងវីរុសក្នុងប្រទេសចិន ប្រមាណជាង ១ ៥០០នាក់ អាចនឹងផ្តល់ចម្លើយឲ្យក្រុមគ្រូពេទ្យ ខណៈវីរុស អាចធ្វើឲ្យ ៦% ក្នុងចំណោមអ្នកជំងឺទាំងអស់ ធ្លាក់ខ្លួនធ្ងន់ធ្ងរភា្លមៗ។ វេជ្ជបណ្ឌិត Du Bin បញ្ជាក់ថា សម្រាប់ពេលនេះ ក្រុមគ្រូពេទ្យ កំពុងយកចិត្តទុកដាក់ខ្លាំង ចំពោះអ្នកឆ្លងវីរុសដែលមានជំងឺលើសឈាម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]