បុរសម្ចាស់ Pass App ដែលដឹកជនជាតិជប៉ុនផ្ទុកវីរុស COVID-19 ត្រូវបានធ្វើតេ្តស លទ្ធផលគឺអវិជ្ជមាន នេះបើតាមការបញ្ជាក់របស់មន្ទីរសុខាភិបាល ខេត្តសៀមរាប។
មន្ទីរសុខាភិបាល ខេត្តសៀមរាប បានបន្តថា បុរសម្ចាស់ Pass App រូបនេះមានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ ហើយបច្ចុប្បន្នត្រូវបានដាក់ឱ្យនៅដោយឡែក និងតាមដានចំនួន ១៤ ថ្ងៃ នៅក្នុងអគារជំងឺឆ្លង នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប”។
គួរបញ្ជាក់ថា បុរសម្ចាស់ Pass App ខាងលើបានដឹកជនជាតិជប៉ុនទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឯកជនមួយ ក្នុងខេត្តសៀមរាប។ ក្រោយដឹងថា បុរសជនជាតិជប៉ុនមានផ្ទុក COVID-19 អាជ្ញាធរបានព្យាយាមស្វែងរក ដើម្បីមកពិនិត្យសុខភាព។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]