backup og meta

មន្ត្រីសុខាភិបាលចិនជឿថា​វីរុស Covid-19 ​អាច​មាន​សមត្ថភាពបំផ្លាញ​មេ​ជីវិត​ឈ្មោល

មន្ត្រីសុខាភិបាលចិនជឿថា​វីរុស Covid-19 ​អាច​មាន​សមត្ថភាពបំផ្លាញ​មេ​ជីវិត​ឈ្មោល

កាន់តែ​គួរ​ឲ្យ​បារម្ភ​ខ្លាំង​ទៀត​ហើយ ព្រោះ​ក្រៅ​ពី​សម្លាប់​មនុស្សជាច្រើន​ពាន់​នាក់ និង​ឆ្លង​រាល​ដាល​យ៉ាង​រហ័ស វីរុស​ Covid-19 ត្រូវ​គេ​ជឿ​ថា អាច​សម្លាប់​មេជីវិត​ឈ្មោល​ក្នុង​ខ្លួន​ប្រុសៗ​បានទៀត។

គេហ​ទំព័រ​រដ្ឋបាល​ខេត្ត​ហ៊ូប៉ី កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បត្តិ៍ បាន​បង្ហោះ​អត្ថបទ​ស្រាវជ្រាវ​ថ្មី​មួយ ធ្វើ​ឲ្យ​ពិ ភព​លោក​ភ្ញាក់​ផ្អើល​ខ្លាំង ដោយ​ការ​សិក្សា​អះអាង​ថា វីរុស Covid-19 គឺ​មាន​លទ្ធផល​ទៅ​បំផ្លាញ និង​បន្ថយ​ចំនួន​មេជីវិត​ឈ្មោល​ក្នុង​ខ្លួន​ប្រុសៗ​បាន។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ពី​សំណាក់​ភ្នាក់​ងារព័ត៌មាន South China Morning Post កាល​ពីរាត្រី​ថ្ងៃព្រសហ្បត្តិ៍។

យ៉ាង​ណា តាម​ភ្នាក់​ងារ​ព័ត៌មាន​ដដែល ប្រមាណ​ជា ២-៣ ម៉ោង​ក្រោយ​បង្ហោះ​ជា​សារធារណៈ អត្ថបទ​បង្ហាញ​ពី​ការ​សិក្សា​ថ្មី​នេះ ត្រូវ​គេ​លុប​ចេញ​ពី​គេហទំព័រ​ផ្លូវការ​ខេត្តហ៊ូប៉ី ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នោះ​ឡើយ។

South China Morning Post បាន​ដក​ស្រង់​ខ្លឹម​សារ​អត្ថបទ​នោះ ដោយ​បញ្ជាក់​ថា ប្រុសៗ​ធ្លាប់​ឆ្លង​វីរុស​ Covid-19 ហើយ​ទទួល​ការ​ព្យាបាល​ជា​សះស្បើយ​ក៏​ដោយ ក៏​គួរ​ទៅ​ពិនិត្យ​បែប​វេជ្ជសាស្ត្រ ពាក់​ព័ន្ធ​គុណ​ភាព​មេជីវិត​ឈ្មោល​របស់​ខ្លួន ថា​តើ​មាន​រង​ការ​ខូត​ខាត​ដោយ​សារ​វីរុស​មរណៈ​នេះ ឬ​យ៉ាង​ណា។

ខណៈ​ដែល​មិន​ទាន់​មាន​ភស្តុតាង​បញ្ជាក់​ច្បាស់ វីរុស​កូរ៉ូណា​ថ្មី អាច​បំផ្លាញ​ប្រព័ន្ធ​ផលិត​មេជីវិត​ឈ្មោល​ក៏​ពិត​មែ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​ចាត់​ទុក​ទ្រឹស្តី​នេះ គឺ​អាច​ទៅ​រួច ដោយ​សារវីរុស​កូរ៉ូណា គឺ​មាន​ហ្សែន​ដូច​គ្នា​ទៅ​នឹង​វីរុស​បង្ក​ជំងឺ Sars (Severe acute respiratory syndrome – រោគ​សញ្ញា​ជំងឺ​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ) ខណៈ​ជំងឺ Sars ជា​មូល​ហេតុ​មួយ ធ្វើ​ប្រព័ន្ធ​សរសៃ​ឈាម​ក្នុង​ពង​ស្វាស​របស់​បុរស​ចុះ​ខ្សោយ​បាន អាច​បង្ក​ទៅ​ជា​រលាក​ទង​សួត និង​រលាក​ពង​ស្វាស​ផង​ដែរ ជា​ចំណុច​មួយ​អ្នក​វិទ្យាសាស្ត្រ​ជឿថា វីរុសពពួក​នេះ អាច​មាន​សមត្ថភាព​កាត់​បន្ថយ​ចំនួន​មេជីវិត​ឈ្មោល​របស់​បុរស និង​ឈាន​ទៅ​ដល់​ការ​ងាប់​មេជីវិត​តែ​ម្តង។

ក្នុង​របាយការណ៍​សិក្សា​ដដែល ទាំង​វីរុស Covid-19 និង​វីរុស​បង្ក​ជំងឺ Sars អាច​លុកលុយ​ចូល​ទៅ​ក្នុង​កោសិកា​ តាម​រយៈ​ការ​បន្សាំ​ខ្លួន​ជាមួយ​អង់ស៊ីម​មួយ​ប្រភេទ ឈ្មោះ​ថា Ace2 ដែល​សម្បូរ​នៅ​ក្នុង​ពង​ស្វាស​បុរស ក៏​ដូច​ជា​សរីរាង្គ​ផ្សេង​ទៀត មាន​ទាំង​តម្រង​នោម និង​បេះ​ដូង​ជា​ដើម។

យ៉ាង​ណា រដ្ឋបាល​ខេត្តហ៊ូ​ប៉ី បដិសេធ​អត្ថាធិប្បាយ ពាក់​ព័ន្ធ​ការ​លុប​ចោល​អត្ថបទ​នេះ ចេញ​ពី​គេហទំព័រ​របស់​ខ្លួន បន្ទាប់​ពី​ចែក​ចាយ​តាម​បណ្តាញ​សង្គម​ចិន ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។

វេជ្ជបណ្ឌិត Qi Guangchong អ្នក​ឯក​ទេស​សុខភាព​បន្ត​ពូជ​បុរស នៃ​មន្ទីរ​ពេទ្យ​បុរាណ​ចិន និង​វេជ្ជសាស្ត្រ​លោក​ខាង​លិច Yueyang Hospital មាន​មូលដ្ឋាន​ក្នុង​ក្រុង​សៀងហៃ លើក​ឡើង​ថា កត្តា​នេះ មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ ដែល​ថា​ការ​ឆ្លង​វីរុស បង្ក​ឲ្យ​មាន​បញ្ហា​ចំពោះ​ប្រព័ន្ធ​ផលិត​មេជីវិត​ឈ្មោល​ប្រុសៗ។

អត្ថបទ​ពាក់​ព័ន្ធ៖

វេជ្ជ​បណ្ឌិត​រូប​នេះ បញ្ជាក់ដែរ​ថា មាន​វីរុស​ជា​ច្រើន​ប្រភេទ សុទ្ធ​តែ​ត្រូវ​គេ​រក​ឃើញ​ថា អាច​ប៉ះពាល់​ដល់​សុខភាព​បន្តពូជ​បុរស​បាន រាប់​បញ្ចូល​ទាំង​មេរោគ​បង្ក​ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង​ជំងឺ​ស្រឡទែន ជាដើម។ ម្នាក់​ក្នុង​ចំណោម​ប្រុសៗ​កើត​ជំងឺ​ស្រឡទែន តែង​តែ​វិវត្ត​ទៅ​ជា​ជំងឺ​រលាក​ទង​សួត ហើយ​ករណី​មួយ​ចំនួន​តូច ប៉ះពាល់​ដល់​សុខភាព​បន្ត​ពូជ​បុរស។

លោក​ថា ប៉ុន្មាន​ឆ្នាំ​មក​នេះ លោក​ជួប​បញ្ហា​ខ្សោយ​​គុណ​ភាព​មេជីវិត​ឈ្មោល​របស់​ប្រុសៗ​ធ្លាប់​កើត​ជំងឺ Sars ២-៣ នាក់ គ្រាន់​តែ​ថា មិន​អាច​បញ្ជាក់​អ្វី​បាន​ ព្រោះ​គំរូ​ភស្តុតាង​មានតិច​តួច​ពេក។ លោក Qi បាន​ស្នើ​ឲ្យ​ប្រុស​ធ្លាប់​ឆ្លង​វីរុស Covid-19 និង​ចង់​បាន​កូន គួរ​ទៅ​ធ្វើ​តេស្ត​គុណ​ភាព​មេជីវិត​ជា​មុន​សិន។

យោង​តាម​ការ​សិក្សា​ដាច់​ដោយ​ឡែក​មួយ ធ្វើ​ឡើង​នៅ​នៃ​មន្ទីរ​ពេទ្យ​សម្ព័ន្ធ Suzhou សាកល​វិទ្យាល័យណានជីង និង​ចុះ​ផ្សាយ​លើ​កាសែត​វេជ្ជ​សាស្ត្រ MedRxiv រក​ឃើញ​ថា ពពួក​វីរុស​កូរ៉ណា អាច​បន្សាំ​ខ្លួន​ទៅ​ក្នុង​អង់ស៊ីម Ace2 ក្រោយ​មក​បន្ត​ទៅ​បំផ្លាញ​តម្រង​នោម​អ្នក​ជំងឺ និង​ជាលិកា​របស់​ពងស្វាស​តែ​ម្តង ហើយ​ករណី​នេះ នឹង​បង្ក​ឲ្យ​ប្រុសៗ​មាន​បញ្ហា​ខ្សោយ​មេជីវិត​ឈ្មោល។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Coronavirus: Hubei government deletes report claiming Covid-19 could damage male fertility

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម