ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានបង្ហោះសារមួយនៅថ្ងៃទី១៣ ខែមីនានេះ លើទំព័រហ្វេសប៊ុកឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េខាងត្បូងគ្មានគោលបំណងបិទជើងហោះហើរ អំឡុងពេលពិភពលោកកំពុងប្រឈមនឹងជំងឺរាតត្បាតអាសន្ន COVID-19 គ្រាន់តែក្រុមហ៊ុនអាកាសចរណ៍ខ្លះបានផ្លាស់ប្តូរជើងហោះហើរប៉ុណ្ណោះ។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូងបានបង្ហាញឲ្យដឹងពីក្រុមហ៊ុនអាកាសចរណ៍មួយចំនួនដែលប្តូរជើងហោះហើរ ក្នុងនោះរួមមាន៖
– ក្រុមហ៊ុនអាកាសចរណ៍ Korean Air
* ចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ការហោះហើរពីទីក្រុងអ៊ីនឆន់ទៅខេត្តសៀមរាប ត្រូវបានផ្អាកជាបណ្តោះអាសន្ន។
* ចាប់ពីថ្ងៃទី០៧ ខែមីនា ដល់ថ្ងៃទី២៥ ខែមេសា ការហោះហើរពីទីក្រុងអ៊ីនឆន់ទៅភ្នំពេញ ត្រូវបានកាត់បន្ថយមកត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ គឺហោះទៅថ្ងៃ អាទិត្យ ចន្ទ ពុធ និងថ្ងៃសុក្រ។
– ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines
* ចាប់ពីថ្ងៃទី១៧ ខែមីនា ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ការហោះហើរពីទីក្រុងអ៊ីនឆន់ទៅភ្នំពេញ ត្រូវបានកាត់បន្ថយមកត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ គឺហោះទៅថ្ងៃចន្ទ ពុធ សុក្រ និងថ្ងៃសៅរ៍។
* ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ការហោះហើរពីទីក្រុងអ៊ីនឆន់ទៅភ្នំពេញ ត្រូវបានកាត់បន្ថយមកត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ គឺហោះទៅថ្ងៃអាទិត្យ ចន្ទ ពុធ និងថ្ងៃសុក្រ។
– ក្រុមហ៊ុនអាកាសចរណ៍ AIR BUSAN
* ចាប់ពីថ្ងៃទី០១ ខែមីនា ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ការហោះហើរពីទីក្រុងប៊ូសានទៅខេត្តសៀមរាបត្រូវបានផ្អាកជាបណ្តោះអាសន្ន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]