backup og meta

គិតពី​ឆ្នាំ២០០០ ជំងឺ​ឆ្លង​រាតត្បាតសម្លាប់មនុស្សយ៉ាងតិច៥លើក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Sep 27, 2021

    គិតពី​ឆ្នាំ២០០០ ជំងឺ​ឆ្លង​រាតត្បាតសម្លាប់មនុស្សយ៉ាងតិច៥លើក

    កន្លង​មក​មាន​ជំងឺ​ឆ្លង​រាតត្បាត​ជាច្រើន​បាន​សម្លាប់​មនុស្ស​ច្រើន​ដូច​វីរុស​កូរ៉ូណាថ្មី COVID-19 ដែរ។​ អត្ថបទ​នេះ​នឹង​បង្ហាញ​អំពី​ជំងឺ​ឆ្លង​រាតត្បាត​ដែល​ទើប​តែ​កើត​ឡើង​អំឡុង​ឆ្នាំ​២០០០​ និង​ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​ជំងឺ​ឆ្លង​ទាំងនេះ។

    ជំងឺ SARS (២០០២ – ២០០៣)

    ជំងឺ SARS ឬ​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​គឺ​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​មួយ​ក្នុង​ចំណោម​វីរុសកូរ៉ូណា​ទាំង​ប្រាំពីរ។ ជំងឺ​នេះ​ចាប់​ផ្តើម​ផ្ទុះ​នៅ​ឆ្នាំ​២០០៣​ នៅ​ខេត្ត​ក្វានតុង​ប្រទេស​ចិន និង​ក្លាយ​ជា​ជំងឺ​ឆ្លង​ទៅ​ប្រទេស​ចំនួន​២៦​ផ្សេងទៀត ដោយ​មាន​អ្នក​ឆ្លង​ជាង​៨ ០០០នាក់​ និងអ្នកស្លាប់​៧៧៤នាក់។

    ជំងឺ​នេះ​ត្រូវ​បាន​ទប់ស្កាត់​ដោយ​សារ​មាន​ការ​ឆ្លើយតប​យ៉ាង​សកម្ម​របស់​ភ្នាក់ងារសុខភាពសាធារណៈ​របស់​អាជ្ញាធរ​ពិភពលោក រួមទាំង​ការ​ដាក់​អ្នក​ឆ្លង​ជំងឺ​នេះ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក។

    ជំងឺ​ផ្ដាសាយ​ជ្រូក ឬ H1N1 (២០០៩ – ២០១០)

    ជំងឺ​នេះ​ជា​ទម្រង់​ថ្មី​នៃ​វីរុស​ផ្ដាសាយ​ដែល​លេចឡើង​នៅ​ឆ្នាំ២០០៩ និង​មាន​អ្នក​ឆ្លង​ប្រហែល ៦០,៨លាននាក់​នៅ​សហរដ្ឋអាមេរិក និង​មាន​អ្នក​ស្លាប់​ទូទាំង​ពិភពលោក​ចន្លោះពី​ ១៥១ ៧០០ ទៅ ៥៧៥ ៤០០នាក់។ ជំងឺ​នេះ​ត្រូវ​ហៅ​ថា​ផ្ដាសាយ​ជ្រូក​ដោយសារ​ឆ្លង​ពី​សត្វ​ជ្រូក​មក​មនុស្ស ហើយ​H1N1 នេះ​មាន​លក្ខណៈ​ខុសពី​ជំងឺ​ផ្ដាសាយ​ធម្មតា​ដោយ៨០%​នៃអ្នក​ស្លាប់​ដោយ​សារ​ជំងឺផ្តាសាយ​ជ្រូក​គឺមនុស្ស​ដែល​មាន​អាយុ​ក្រោម៦៥ឆ្នាំ។ ដោយឡែក​ប្រហែល​៧០៩០%នៃ​អ្នក​ស្លាប់​ដោយ​ជំងឺ​ផ្ដាសាយធម្មតា​គឺ​កើតទៅលើ​មនុស្ស​ដែលមាន​អាយុចាប់ពី៦៥ឆ្នាំ​ឡើងទៅ។

    ជំងឺ ​MERS (២០១២-បច្ចុប្បន្ន)

    ជំងឺ ​MERS គឺជា​ជំងឺ​ផ្លូវ​ដង្ហើម​កើត​មាន​ក្នុង​ប្រទេស​នៅ​មជ្ឈិមបូព៌ា​ដែល​បង្ក​ដោយ​វីរុសត្រកូល​កូរ៉ូណាដែរ។ ជំងឺ​នេះ​លេចឡើង​លើកដំបូង​នៅ​ប្រទេស​អារ៉ាប់​នៅ​ឆ្នាំ២០១២ និងមាន​អ្នកឆ្លងជាង​២ ៤០០​នាក់ ក្នុង​ប្រទេសចំនួន​២៧។ ជំងឺ​នេះ​គឺ​ឆ្លង​ពី​សត្វ​មក​កាន់​មនុស្ស។ ការសិក្សា​បាន​បង្ហាញ​ថា​មនុស្ស​អាច​ឆ្លង​ជំងឺ​នេះ​ដោយ​ការ​ប៉ះពាល់​សត្វ​អូដ្ឋបូកមួយ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល។ ម៉្យាង​ទៀត ជំងឺ​នេះ​មិនងាយ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ទេ​ លុះត្រាតែ​មាន​ការ​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ឆ្លង​ ដូចជា​ការ​ព្យាបាល​អ្នក​ជំងឺ​ដោយ​មិន​មាន​ការ​ការពារ។ បើ​ចាប់ពីឆ្នាំ២០១២​ មកដល់​ថ្ងៃ​ទី​៣១ ខែ​មករា​ ឆ្នាំ២០២០នេះ អត្រាអ្នក​ឆ្លង​ទូទាំង​ពិភពលោក​មាន​ចំនួន​២៥០៦នាក់ និង​អ្នក​ស្លាប់ ៨៦២នាក់។ នេះបើតាម​ទិន្ន័យ​ក្នុង​

    ជំងឺផ្លូវដង្ហើមខាងលើ១

    ជំងឺអេបូឡា (២០១៤ – ២០១៦)

    វីរុស​អេបូឡា​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​ភូមិ​តូច​មួយ​នៅ​ Guinea តំបន់​អាហ្វ្រិក​ក្នុង​ឆ្នាំ​២០១៤ និង​បាន​ឆ្លង​រាលដាល​ទៅ​កាន់​ប្រទេស​ជិតខាង​នៅតំបន់​អាហ្វ្រិក​ខាងលិចទៀត។ វីរុស​នេះបាន​សម្លាប់​មនុស្ស ១១ ៣២៥ នាក់​ក្នុង​ចំណោម​អ្នកឆ្លង​២៨ ៦០០នាក់ ដែល​ភាគ​ច្រើន​កើត​ឡើង​នៅ​ Guinea Liberia និង Sierra Leone

    វីរុស COVID-19 (២០១៩ – ​បច្ចុប្បន្ន)

    វីរុស​កូរ៉ូណា​ថ្មីនេះមាន​ឈ្មោះ​ផ្លូវការ​ថា COVID-19 ​ផ្ទុះឡើង​ដំបូង​នៅ​ទី​ក្រុង​អ៊ូហាន ប្រទេសចិន​កាល​ពីខែធ្នូ ឆ្នាំ២០១៩។ វីរុស​នេះ​ក៏​បាន​កំពុងធ្វើការរាលដាលដល់​ប្រទេសជាង​១០០។ គិត​មក​ដល់​ពេល​នេះ មានអ្នក​ឆ្លង​ទូទាំង​ពិភពលោក​សរុប​ ១៣៤ ១១៣ករណី អ្នក​ជា ៦៧ ០០៣នាក់ និងអ្នកស្លាប់ ៤ ៩៦៧នាក់។

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Sep 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម