backup og meta

ហ្វីលីពីន​ផ្ទុះជំងឺ​ផ្ដាសាយបក្សីជាថ្មីទៀតលើ​សត្វក្រួច

ហ្វីលីពីន​ផ្ទុះជំងឺ​ផ្ដាសាយបក្សីជាថ្មីទៀតលើ​សត្វក្រួច

មន្ត្រី​ក្រសួង​កសិកម្ម​ប្រទេស​ហ្វីលីពីន​បាន​ប្រកាស​ថា ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ H5N6 ​បាន​ផ្ទុះ​ឡើងជាថ្មី​​នៅ​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ក្រួចមួយកន្លែង​ និង​សត្វក្រួច​​ជាងមួយម៉ឺនក្បាល​ត្រូវសម្លាប់​។

លោក William Dar លេខាធិការក្រសួង​កសិកម្ម​ប្រទេស​ហ្វីលីពីន ​មានប្រសាសន៍ថា សត្វ​ក្រួច​ ១ ៥០០​ ក្បាលក្នុង​ចំណោម​ ១៥ ០០០ ក្បាល​​ងាប់​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ក្រួច​នៅ​ទីក្រុង Jean ខេត្ត Nueva Ecija។ ការយកសំណាក​ពី​សត្វ​ក្រួច​នៅ​រស់​ និង​ងាប់​ចំនួន ៣០ ​ក្បាល​ទៅវិភាគ រកឃើញថា​មាន​ជំងឺ​ផ្ដាសាយ​បក្សី។

លោក Dar បានបន្តទៀតថា សត្វក្រួច​សរុប​ ១២ ០០០ ក្បាលផ្សេងទៀត​​ត្រូវ​បាន​សម្លាប់ និង​យក​ទៅ​កប់​នៅ​ថ្ងៃ​ទី ​១៤ ខែ​មីនា ​កន្លង​នេះ។ ជាមួយ​គ្នានេះដែរ ​ក្នុង​​ចម្ងាយ​មួយ​គីឡូម៉ែត្រ​ជុំវិញ​តំបន់​នោះ ​លោកថា​អាចនឹង​ត្រូវ​បិទ រីឯ​ចម្ងាយ​ចាប់ពី​ ៧ ​គីឡូម៉ែត្រ​ពីកន្លែងផ្ទុះជំងឺនេះ​ ក៏​នឹង​ត្រូវ​តាមដាន​ស្ថានភាពដែរ។

លោក​ឲ្យដឹងទៀត​ថា​សត្វ​ក្រួច​ដែល​ឆ្លង​ជំងឺ​នេះ​អាច​ចម្លង​មក​មនុស្ស​តាមរយៈ​ទឹកមាត់ ឬ​សំបោររបស់វា ប៉ុន្តែ​ករណី​ឆ្លង​មក​កាន់​មនុស្ស​នៅមិន​ទាន់​មាន​ក្នុង​ប្រទេស​ហ្វីលីពីន​ទេ បើទោះបីជាជំងឺនេះបាន​ផ្ទុះនៅហ្វីលីពីនកាលពីឆ្នាំ២០១៧ ម្ដងរួចមក​ហើយក្ដី។

តាម​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ​ចំនួន​ករណី​ឆ្លង​នៃ​វីរុស H5N6 នេះ​មិន​មាន​ករណីថ្មី​ទេ គឺ​មាន​ត្រឹម​តែ​ករណីឆ្លង​ចំនួន ២៤ ករណី ក្នុង​នោះ​អ្នក​ស្លាប់មា​ន ៧ នាក់នៅ​ប្រទេស​ចិន​កាល​ពី​ឆ្នាំ២០១៤​ប៉ុណ្ណោះ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://cnnphilippines.com/news/2020/3/16/Bird-flu-H5N6-avian-influenza-Nueva-Ecija.html?fbclid=IwAR3XgC2fR_dyLvlAgrV03Nxndos_pIBmHKmzaySzhjicnuTRFK3gw9tLFes

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម