backup og meta

ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាល​ជួរមុខច្រើនពាន់​នាក់​នៅប្រទេសទាំងនេះ​ឆ្លង​វីរុស COVID-19

ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាល​ជួរមុខច្រើនពាន់​នាក់​នៅប្រទេសទាំងនេះ​ឆ្លង​វីរុស COVID-19

គ្រូពេទ្យ និង​បុគ្គលិកសុខាភិបាលរាប់ពាន់​នាក់​ដែល​ផ្តល់​ការ​ព្យាបាល​ និងថែទាំដល់​អ្នក​ជំងឺ​បង្កដោយវីរុស COVID-19 បាន​ឆ្លង​វីរុស​នេះ​នៅ​តាម​ប្រទេស​មួយ​ចំនួន។

នៅ​សហរដ្ឋ​អាមេរិក គ្រូ​ពេទ្យ​នៅ​តាម​រដ្ឋ​មួយ​ចំនួន​បាន​ឆ្លង​វីរុស​ COVID-19 នេះ។ នៅ​រដ្ឋ​វ៉ាស៊ីនតោន នៅ​កន្លែង​ថែទាំ​មួយ​កន្លែង​មាន​បុគ្គលិក​៤៨នាក់​បាន​តេស្ដ​វិជ្ជមាន​វីរុស COVID-19។ នៅ​មន្ទីរពេទ្យ​នៅ​ជិត​កន្លែង​ថែទាំ​នេះ​ក៏​មាន​គ្រូពេទ្យ​សង្គ្រោះ​បន្ទាន់​ពីរ​នាក់​ផ្សេងទៀតបាន​ឆ្លង និង​ស្ថានភាព​ធ្ងន់ធ្ងរ​ដោយ​មិន​ច្បាស់​ថា​ពួកអ្នកទាំងពីរ​ឆ្លង​ក្នុង​មន្ទីរពេទ្យ ឬ​ក្នុង​សហគមន៍​ដែល​ពួកគាត់​រស់នៅនោះទេ​។

ចំណែក​នៅ​មន្ទីរពេទ្យ​ Johns Hopkins គ្រូពេទ្យ​ម្នាក់​ក៏​តេស្ដ​វិជ្ជមាន​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ មន្ទីរពេទ្យ​កុមារ​នៅ​ទីក្រុង Philadelphia ត្រូវ​បាន​បិទ​ផ្នែក​សង្គ្រោះបន្ទាន់​សម្រាប់​អ្នក​ជំងឺ​ថ្មី ដោយ​សារ​ដែល​គ្រូពេទ្យ​ម្នាក់​តេស្ដ​វិជ្ជមាន​នៃ​វីរុស​នេះ។

នៅ​តាម​បណ្ដា​ប្រ​ទេស​ដែល​មាន​រាល​ដាល​វីរុស COVID-19 មួយចំនួន ក្រុម​គ្រូពេទ្យ និង​គិលានុបដ្ឋាយិកា​អាច​នឹង​ឆ្លង​វីរុស​នេះ​ដោយសារ​ការ​ខ្វះ​ខាត​នូវ​ឧបករណ៍​ការពារ​ដូចជា​ ម៉ាស និង​សម្លៀកបំពាក់​ការពារ​ជាដើម រួមទាំង​ការ​ពន្យារ​ការ​ធ្វើ​តេស្ដ​ទៅ​លើ​បុគ្គល​ដែល​​មិន​ត្រូវ​​តាម​លក្ខខណ្ឌ​កម្រិត​ក្នុង​ការ​ធ្វើ​តេស្ដ។ ឧទាហរណ៍ ករណី​អ្នក​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​បន្ទាន់​វ័យ​៣៦ឆ្នាំ​ នៅ​រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ត្រូវ​បាន​គេ​បដិសេធ​ការ​ធ្វើតេស្ដ​ដោយ​សារ​មិន​ត្រូវ​តាម​លក្ខខណ្ឌ​ដែល​រដ្ឋាភិបាល​បាន​កំណត់ និង​រកឃើញ​ថា​ឆ្លង​វីរុស​នេះ​នៅ​សប្ដាហ៍​បន្ទាប់។

ដោយឡែក​នៅ​ថ្ងៃទី​១៦ ខែមីនា លោក Pence អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​លើក​ឡើង​ថា អ្នក​ផ្តល់​សេវាកម្ម​សុខភាព​ដូចជា​ក្រុម​គ្រូពេទ្យ និង​គិលានុបដ្ឋាយិកា រួមទាំង​មនុស្ស​អាយុ​ច្រើន​ជាង​៦៥ឆ្នាំ​នឹង​ទទួល​បាន​អាទិភាព​ក្នុង​ការ​ធ្វើតេស្ដ​ដោយ​រដ្ឋាភិបាល​បាន​បង្កើន​កន្លែង​ធ្វើ​តេស្ដ។

ក្រៅ​ពី​សហរដ្ឋអាមេរិក នៅ​ប្រទេស​អ៊ីតាលី​ដែល​មាន​អត្រា​អ្នក​ឆ្លង​ និង​អ្នក​ស្លាប់​កើន​ខ្លាំង​មាន​ប្រមាណ ២០%​នៃ​គ្រូពេទ្យ​នៅ​ទីក្រុង Lombardy បាន​ឆ្លង​វីរុស​នេះ និង​ប្រធាន​សមាគម​វេជ្ជសាស្ត្រ វេជ្ជបណ្ឌិល Robert Stella បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ​ក្នុង​វ័យ​៦៧ឆ្នាំ។ រីឯ​ប្រទេសចិន​មាន​គ្រូពេទ្យ និង​គិលានុបដ្ឋាយិកា​ ៣ ៣៨៧​នាក់​បាន​ឆ្លង​គិត​ត្រឹម​ថ្ងៃទី​២៤​ ខែ​កុម្ភៈ​ដែល​ភាគច្រើន​នៅ​ខេត្ត​ហ៊ូប៉ី​ដែល​ជា​តំបន់​ផ្ទុះ​វីរុស COVID-19 នេះ​លើក​ដំបូង។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.washingtonpost.com/health/covid-19-hits-doctors-nurses-emts-threatening-health-system/2020/03/17/f21147e8-67aa-11ea-b313-df458622c2cc_story.html

https://nypost.com/2020/03/13/italian-doctor-roberto-stella-dies-from-coronavirus-at-67/

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម