ស្ថានឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូណេស៊ី បានជូនដំណឹងដល់ពលរដ្ឋឲ្យបានដឹងថា រដ្ឋាភិបាលប្រទេសឥណ្ឌូណេស៊ីបានផ្អាកមិនឲ្យប្រជាពលរដ្ឋប្រទេស ដែលមានកិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការចូល ដើម្បីទប់ស្កាត់វីរុស COVID-19។
ការផ្អាកមិនឲ្យមានរយៈពេល ៣០ ថ្ងៃ គិតចាប់ពីថ្ងៃទី ២០ ខែ មីនា នេះតទៅ ហើយបើពលរដ្ឋកម្ពុជាមានភារកិច្ចចាំបាច់ដែលត្រូវចូលឥណ្ឌូណេស៊ី ពលរដ្ឋកម្ពុជាត្រូវស្នើសុំទិដ្ឋាការពីស្ថានទូតជាមុនសិន និងមានភ្ជាប់ជាមួយលិខិតបញ្ជាក់សុខភាព ថាគ្មាន COVID-19 ពីអាជ្ញាធរមានសមត្ថកិច្ចជាមួយផង។
ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលវៀតណាមបានសម្រេចផ្អាកការផ្តល់ទិដ្ឋាការបណ្តោះអាសន្នដល់ជនបរទេសទាំងអស់ រយៈពេល៣០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៨ ខែមីនានេះ ដើម្បីទប់ស្កាត់ការចម្លង COVID-19។
នៅក្នុងលិខិតរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានបញ្ជាក់ថា អ្នកជំនាញដែលទទួលបានទិដ្ឋាការ (ជនជាតិវៀតណាមនិងគ្រួសារ អ្នកជំនាញការ និងអ្នកជំនាញ) ត្រូវបង្ហាញវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺ COVID-19 ចេញដោយអាជ្ញាធរមូលដ្ឋាន នៃប្រទេសដែលពួកគេរស់នៅ ហើយត្រូវមានការយល់ព្រមពីអាជ្ញាធរវៀតណាម មុនពេលមកដល់វៀតណាម។
អ្នកដំណើរចូលវៀតណាមទាំងអស់នឹងទទួលបានការត្រួតពិនិត្យសុខភាព និងវិធានការបង្ការផ្សេងទៀត ឬការដាក់ឲ្យដាច់ដោយឡែក ស្របតាមបទបញ្ជារបស់វៀតណាម។
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូណេស៊ី៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]