backup og meta

លម្អិតពីកន្លែងយកសំណាក និងផ្តល់វិញ្ញាបនបត្របញ្ជាក់សុខភាពថាគ្មាន COVID-19

លម្អិតពីកន្លែងយកសំណាក និងផ្តល់វិញ្ញាបនបត្របញ្ជាក់សុខភាពថាគ្មាន COVID-19

មក​ទល់​ពេល​នេះ​ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​មាន​ការ​យល់​ច្រឡំ​ថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺ​ជា​កន្លែង​យកសំណាក​ដោយ​ផ្ទាល់​ពី​បុគ្គល​ម្នាក់ៗ សម្រាប់​វិភាគ​រក​ជំងឺ COVID-19។ ជា​ថ្មី​ម្តង​ទៀត​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា​​បញ្ជាក់​ថា នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​មិន​មាន​ការ​យក​សំណាក​វិភាគ​ពី​បុគ្គល​នីមួយៗ​នោះ​ទេ ហើយ​ក៏​មិន​មាន​ផ្តល់​វិញ្ញាបនបត្រ​សុខភាព​បញ្ជាក់​ថា គ្មាន​ជំងឺ COVID-19 នោះ​ដែរ។

១. ទី​កន្លែង​យក​សំណាក

ប្រសិន​បើ​យើង​មាន​ស្ថានភាព​ដូច​នឹង​និយមន័យ​ជំងឺ COVID-19 ត្រូវ​ពាក់​ម៉ាស​ការពារ និង​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត (ពេទ្យ​រុស្សី) ដើម្បី​ប្រឹក្សា​យោបល់​សម្រាប់​អ្នក​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ។ ចំពោះ​អ្នក​រស់​នៅ​តាម​បណ្តា​ខេត្ត ត្រូវ​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទៅ​លេខ ១១៥។

២. កន្លែង​ផ្តល់​វិញ្ញាបនបត្រ​សុខភាព

ចំពោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ត្រូវ​ការ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព ឬ​វិញ្ញាបនបត្រ​សុខភាព​បញ្ជាក់​ថា គ្មាន​ជំងឺ COVID-19 ត្រូវ​ទៅ​កាន់​បន្ទប់​ពិគ្រោះ​ជំងឺ (វិញ្ញាបនប័ត្រ​បញ្ជាក់​សុខភាព) និង/ឬ​ទំនាក់​ទំនង​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត (វិញ្ញាបនបត្រ​សុខភាព​បញ្ជាក់​ថា គ្មាន​ជំងឺ COVID-19)។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

17/04/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 17, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម