បន្ទាប់ពីតេស្តវិជ្ជមាន COVID-19 លើបុរសជនជាតិឥណ្ឌូណេស៊ីទាំង ២ រួចមកមានការលើកឡើងពីក្ដីបារម្ភ ព្រោះការធ្វើដំណើរពីថៃអាចជួប និងប៉ះពាល់ជាមួយអ្នកដទៃ ដែលអាចចម្លងបន្តបាន។
ចំពោះបញ្ហានេះដែរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីបុរសឥណ្ឌូណេស៊ីធ្វើដំណើរមកសៀមរាប តាមរយៈឡានតាក់ស៊ី ដែលពួកគាត់បានម៉ៅដាច់។ ដូចនេះហើយអ្នកពាក់ព័ន្ធ មានតែបុរសអ្នកបើកតាក់ស៊ីនោះមួយគត់ ដោយចេញពីច្រកព្រំដែនប៉ោយប៉ែត មកកាន់ខេត្តសៀមរាបនេះតែម្ដង។
ចំណែកខាងក្រសួងក៏បានស្វែងរកបុរសជាអ្នកបើកតាក់ស៊ីនោះឃើញរួចរាល់ហើយដែរ ហើយបានធ្វើតេស្ត និងកំពុងរង់ចាំលទ្ធផលបន្តទៀត។ ចំពោះបញ្ហាដែលថាអ្នកផ្ទុក COVID-19 ជនជាតិឥណ្ឌូណេស៊ីនោះមកកម្ពុជាតាំងពីពេលណា លោកជំទាវបានបញ្ជាក់ថា មិនបានទទួលព័ត៌មាននេះច្បាស់ឡើយ ហើយតាមការសាកសួរ អ្នកដែលពាក់ព័ន្ធជាមួយពួកគេ គឺមានតែអ្នកបើកឡានម្នាក់ប៉ុណ្ណោះ។
មូលហេតុដែលនាំឲ្យជនជាតិឥណ្ឌូណេស៊ីមកកម្ពុជា គឺដើម្បីស្វែងរកការព្យាបាល ខណៈនៅប្រទេសថៃ តម្រូវឲ្យអ្នកទាំង២បង់ថ្លៃព្យាបាលជំងឺ COVID-19។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]