“ជាពី COVID-19 មិនមែនមានន័យថាលែងឆ្លងរហូតនោះទេ” នេះការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ក្នុងកិច្ចសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ជាតិកម្ពុជា។
លោកជំទាវអ្នកនាំពាក្យក្រសួងសុខាភិបាលបានបន្តថា អ្នកជំងឺ COVID-19 ដែលជាហើយអាចឆ្លងឡើងវិញគ្រប់ពេល ប្រសិនបើយើងធ្វេសប្រហែស មិនមានវិធានការការពារខ្លួនបានត្រឹមត្រូវ។ “មិនថាខ្លួនឯងលែងមាន COVID-19 មិនបាច់ការពារទេ គឺអត់អ៊ីចឹងទេ ត្រូវតែការពារខ្លួន”។
លោកជំទាវថា អ្នកជំងឺដែលជាសះស្បើយពីជំងឺ COVID-19 តម្រូវឲ្យតាមដានសុខភាព និង មានវិធានការការពារខ្លួន ហើយបើមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ។
ក្នុងចំណោមអ្នកឆ្លងជំងឺ COVID-19 ទាំង៩៨នាក់នៅកម្ពុជា គិតមកដល់យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ មានអ្នកជាសះស្បើយចំនួន១១នាក់ហើយ ក្នុងនោះមានបរទេស ២នាក់ និងខ្មែរ ៩នាក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]