តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកាលពីយប់មិញ កម្ពុជាបានរកឃើញបុរសជនជាតិឥណ្ឌូណេស៊ីចំនួន២នាក់មានផ្ទុកវិជ្ជមានCOVID-19។ បុរស២នាក់នោះបានធ្វើតេស្តនៅមន្ទីរពេទ្យ ផ្យាថៃ ទីក្រុងបាងកក មានវិជ្ជមាន COVID-19 ប៉ុន្តែដោយសារសាមីខ្លួនមិនមានថវិកាបង់ថ្លៃពេទ្យនៅទីនោះ ក៏ធ្វើដំណើរមកកម្ពុជា។
ឆ្លើយតបចំពោះបញ្ហានេះ មន្ទីរពេទ្យផ្យាថៃ បំភ្លឺថា បុរស២នាក់ខាងលើបានធ្វើដំណើរពីប៉ោយប៉ែត មកធ្វើតេស្តរកវីរុស COVID-19 នៅមន្ទីរពេទ្យផ្យាថៃ២ ដោយម្នាក់មកធ្វើតេស្តនៅថ្ងៃទី១៨ មីនា ហើយម្នាក់ទៀតមកធ្វើតេស្តនៅថ្ងៃទី ១៩ មីនា។ ក្រោយធ្វើតេស្តមន្ទីរពេទ្យបានណែនាំឲ្យបុរសទាំង២ ដាក់ខ្លួននៅដាច់ដោយឡែក ១៤ថ្ងៃ អំឡុងពេលចាំលទ្ធផល ដែលត្រូវចំណាយពេល៤-៥ថ្ងៃ។
បន្ទាប់ពីលទ្ធផលចេញនៅថ្ងៃទី២៣ មីនា ខាងមន្ទីរពេទ្យបានផ្តល់ព័ត៌មានដល់បុរសទាំង២នាក់ ប៉ុន្តែអ្នកទាំង២នោះបានស្ថិតនៅក្រុងប៉ោយប៉ែតរួចទៅហើយ ដែលត្រូវជាថ្ងៃប្រកាសបិទច្រកចេញចូលផងដែរ។
ដោយបុរសទាំង២ មិនអាចចូលមកក្នុងទឹកដៃថៃវិញបាន ទើបមន្ទីរពេទ្យផ្យាផៃបានផ្តល់លទ្ធផល និងបានណែនាំឲ្យបុរសទាំង២នាក់ស្វែងរកមន្ទីរពេទ្យសម្រាកព្យាបាលជំងឺបន្ត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]