នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលមិនចេញសេចក្តីជូនព័ត៌មានស្តីពីស្ថានភាព COVID-19 ដល់សាធារណជន ដូចសព្វមួយដងនោះទេ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបញ្ជាក់ថា ក្រសួងបានសម្រេចយកការចេញសេចក្តីជូនព័ត៌មានស្តីពីស្ថានភាព COVID-19 ជូនដល់សាធារណជននៅពេលព្រឹក ចន្លោះពីម៉ោង៩៖០០-១០៖០០ព្រឹក ជារៀងរាល់ថ្ងៃវិញ។ ដោយឡែកសេចក្តីជូនព័ត៌មាន ស្តីករណី COVID-19 សម្រាប់ថ្ងៃទី២៧ ខែមីនានេះ ក្រសួងនឹងបូកសរុប ព្រមទាំងចេញផ្សព្វផ្សាយនៅព្រឹកស្អែក។
ចំពោះលទ្ធផលកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ករណីឆ្លង COVID-19 សរុបទូទាំងប្រទេសមានចំនួន ៩៨ ករណី ជាសះស្បើយ ១១ករណី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]