តាមរបាយការណ៍ព័ត៌មានថ្មីៗ ពីសារព័ត៌មានអង់គ្លេស BBC ចំនួនអ្នកស្លាប់នៅអ៊ីតាលី គិតត្រឹមរយៈពេល២៤ម៉ោង ត្រឹមថ្ងៃសៅរ៍នេះ គឺមានដល់ទៅ ៩១៩នាក់ ដែលសរុបតួលេខអ្នកស្លាប់ក្នុងប្រទេសនេះសរុបគឺ ៩ ១៣៤នាក់ហើយ។
មកទល់បច្ចុប្បន្ននេះ អ៊ីតាលីជាប្រទេស ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ នៅបណ្តាប្រទេសអ៊ឺរ៉ុប ហើយបើតាមអជ្ញាធរអ៊ីតាលី បានឱ្យដឹងថា វិធានការបិទទីក្រុង ដោយឱ្យប្រជាពលរដ្ឋស្នាក់នៅផ្ទះ ចៀសវាងការប្រមូលផ្តុំជួបជុំគ្នានៅខាងក្រៅ នឹងនៅតែបន្ត រហូតសភាពការណ៍ប្រសើរឡើងវិញ។ យ៉ាងណាមិញ តួលេខនៃចំនួនអ្នកឆ្លងវីរុស COVID-19 នៅប្រទេសអ៊ីតាលី គិតមកទល់ពេលនេះគឺ មានចំនួន ៨៦ ៤៩៨នាក់ ចំណែកចំនួនអ្នកជាសះស្បើយ ពីវីរុសនេះគឺ ចំនួន១០ ៩៥០នាក់។
អត្ថបទពាក់ព័ន្ធ៖
- អ្នកវិទ្យាសាស្រ្តអាមេរិកបារម្ភថាវីរុស COVID-19 អាចក្លាយជាជំងឺឆ្លងតាមរដូវ
- ច្រមុះលែងដឹងក្លិន អណ្ដាតលែងដឹងរសជាតិ អាចជារោគសញ្ញាឆ្លងវីរុស COVID-19
- ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន
បើតាមប្រភពសារព័ត៌មានដដែល នាពេលនេះ លោកនាយករដ្ឋមន្ត្រីអ៊ីតាលី Giuseppe Conte សន្យានឹងបញ្ចេញកញ្ចប់ថវិកា ប្រមាណ២៥ប៊ីលាន អ៊ឺរ៉ូ ឬប្រហែល ២៧ប៊ីលានដុល្លារអាមេរិក សម្រាប់ជាមូលនិធិប្រតិបត្តិការប្រឆាំងនឹង វីរុសផ្លូវដង្ហើមរាតត្បាត COVID-19 នេះ។
អត្ថបទពាក់ព័ន្ធ៖
- អ្នកវិទ្យាសាស្រ្តអាមេរិកបារម្ភថាវីរុស COVID-19 អាចក្លាយជាជំងឺឆ្លងតាមរដូវ
- ច្រមុះលែងដឹងក្លិន អណ្ដាតលែងដឹងរសជាតិ អាចជារោគសញ្ញាឆ្លងវីរុស COVID-19
ដោយឡែក ក្រឡេកទៅមើល សហរដ្ឋអាមេរិកឯណោះវិញ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ ដោយសារ COVID-19 ដោយមានករណីចំនួនអ្នកឆ្លងគឺ ១០៤ ១៤២នាក់ អ្នកស្លាប់ ១ ៦៩៦នាក់ និងចំនួនអ្នកបានជាសះស្បើយ ២ ៥២២ នាក់។ ចំពោះស្ថានភាពបែបនេះ លោក Donald Trump បានចុះហត្ថលេខាលើគម្រោងបញ្ចេញថវិកា ២,២ លានលាន (Trillion) ដុល្លារអាមេរិក ដើម្បីជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក ឆ្លើយតបនឹងស្ថានការណ៍រាតត្បាតនៃវីរុស COVID-19៕
អត្ថបទពាក់ព័ន្ធ៖
- ថ្នាំប្រឆាំងវីរុសផ្ដាសាយ Avigan មានប្រសិទ្ធភាពព្យាបាលរោគសញ្ញាបង្កដោយវីរុស COVID-19
- អង់គ្លេសសាកល្បងហ្វឹកហាត់សុនខ ជួយស្វែងរកអ្នកឆ្លងវីរុស COVID-19
- អេស្ប៉ាញជាប្រទេសទីពីរនៅអឺរ៉ុប មានអ្នកស្លាប់ដោយវីរុស COVID-19 ច្រើនជាងចិន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]