ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីអំពាវនាវឲ្យអាជីវករទាំងអស់ កុំឡើងថ្លៃទំនិញ ពេលប្រទេសជាតិកំពុងជួបប្រទះការរាតត្បាតដោយ COVID-19។ ក្នុងសេចក្ដីប្រកាសនោះ ក្រសួងក៏បានស្នើម្ចាស់ហាងទំនិញ អាជីវករ និងអ្នកលក់តាមប្រព័ន្ធអនឡាញ មួយចំនួនបានឆ្លៀតឱកាសឡើងថ្លៃទំនិញ ដូចជាម៉ាស់ អាល់កុល ជេល ឧបករណ៍ស្ទង់កម្ដៅ និងគ្រឿងឧបភោគ បរិភោគចាំបាច់ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃលើទីផ្សារទូទាំងប្រទេស ដែលសកម្មភាពទាំងនេះអាចបង្កឲ្យមានផលប៉ះពាល់ដល់សន្តិសុខសង្គមធ្ងន់ធ្ងរ។
ក្នុងស្ថានភាពបែបនេះ ក្រសួងពាណិជ្ជកម្ម សូមអំពាវនាវប៉ុន្មានចំណុចដូចខាងក្រោម៖
- ប្រជាជនទាំងអស់ត្រូវមានភាពហ្នឹងន កុំជ្រួលច្របល់ នាំឲ្យជនឱកាសនិយមឆ្លៀតឱកាសពេលនេះ
- ម្ចាស់អាជីវកម្មគ្រប់ប្រភេទត្រូវប្រកាន់ខ្ជាប់ស្មារតីជាតិខ្មែរ កុំឆ្លៀតឱកាសគេងចំណេញហួសហេតុពេក
- ម្ចាស់ហាងទំនិញទាំងអស់ ត្រូវបិទស្លាកជាប្រាក់រៀលលើមុខទំនិញ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]