ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសមួយ ណែនាំដល់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ថា គឺមិនអនុញ្ញាតឲ្យព្យាបាល ឬពិនិត្យរក COVID-19 ដាច់ខាត លុះត្រាតែមានការអនុញ្ញាតពីក្រសួងសុខាភិបាល។ មិនត្រឹមតែប៉ុណ្ណោះក្រសួងក៏សំណូមពរឲ្យម្ចាស់គ្លីនិកទាំងអស់ប្រសិនបើមានអ្នកមានរោគសញ្ញា គ្រុនក្ដៅ កម្ដៅលើស ៣៨ អង្សារសេ ក្អក ហៀរសម្បោរ ឈឺបំពង់ក ហត់ ពិតបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីបរទេស ត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់លេខ ១១៥ ឬប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត។
ក្នុងករណីដែលក្រសួងសុខាភិបាលស្រាវជ្រាវរកឃើញថា មានកន្លែងព្យាបាលឯកជនណាមួយមិនអនុវត្តតាមការណែនាំ ក្រសួងសុខាភិបាលនឹងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុតតាមផ្លូវច្បាប់ជាធរមាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]