backup og meta

ឧបករណ៍ធ្វើតេស្ត COVID-19 បរទេសជំនួយមកខ្មែរ និង Rapid test ដូចគ្នាអត់?

ឧបករណ៍ធ្វើតេស្ត COVID-19 បរទេសជំនួយមកខ្មែរ និង Rapid test ដូចគ្នាអត់?

ឧបករណ៍​ធ្វើ​តេស្ត​រក COVID-19 ដែល​ចិន និង​ជប៉ុន​ផ្តល់​ជំនួយ​មក​កម្ពុជា និង Rapid test (តេស្តរហ័ស) លក់​តាម​អនឡាញ​មិន​ដូច​គ្នា​ទេ នេះ​បើ​តាម​ការ​អះអាង​របស់​លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​នេះ។

លោក​ជំទាវ​អ្នក​នាំ​ពាក្យ ក្រសួង​សុខាភិបាល បាន​ពន្យល់​ថា ឧបករណ៍​ធ្វើ​តេស្ត​រក COVID-19 ដែល​ប្រទេស​ចិន និង​ជប៉ុន​ផ្តល់​ជំនួយ​មក​កម្ពុជា​នោះ​មិន​មែន​ជា​ប្រភេទ Rapid test នោះទេ ជា​ប្រភេទ​ឧបករណ៍​ដែល​ប្រើ​ក្នុង​មន្ទីរ​ពិសោធន៍ មិន​មែន​ប្រើ​សម្រាប់​តេស្ត​នៅ​ផ្ទះ​ខ្លួន​ឯង​នោះ​ទេ ប៉ុន្តែ​អ្នក​សរសេរ ចេះ​តែ​សរសេរ​ថា Rapid test ធ្វើ​ឲ្យ​សាធារណជន​មាន​ការ​យល់​ច្រឡំ។

មិន​ត្រឹម​តែ​យល់​ច្រឡំ​ទេ លោក​ជំទាវ​ថា ពលរដ្ឋ​មួយ​ចំនួន​ថែម​ទាំង​មាន​ការ​ងឿង​ឆ្ងល់​ទៀត ថា ក្រសួង​ទទួល​បាន​ឧបករណ៍​ជំនួយ​ទាំង​នោះ​ច្រើន ក្រសួង​យក​ទៅ​ទុក​ធ្វើអី ម៉េច​ក៏​មិន​យក​ប្រើប្រាស់? លោក​ជំទាវ​បញ្ជាក់​ថា ក្រសួង​មិន​បាន​ទុក​ឧបករណ៍​នោះ​ទេ គឺ​បាន​យក​ទៅ​ប្រើប្រាស់​ហើយ តែ​ប្រើ​​ក្នុង​មន្ទីរ​ពិសោធន៍។

ស្រាយ​ចម្ងល់​បង​ប្អូន​មួយ​ចំនួន​ដែល​ចោទ​សួរ​ថា របស់​គេ​រក​ឃើញ​មក​ហើយ ប្រើ​ទៅ​ស្រួល តេស្ត​ភ្លាម ឃើញ​ភ្លែត ម៉េច​មិន​ឲ្យ​ប្រើ? លោក​ជំទាវ​អះ​អាង​ថា ការ​ប្រើប្រាស់​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស ដើម្បី​រក​វីរុស COVID-19 ស្ថិត​នៅ​ក្នុង​ការ​សិក្សា​ទាំង​អស់ ហើយ​អង្គការ​សុខភាព​ពិភពលោក​មិន​ទាន់​ណែនាំ​ឲ្យ​យក​មក​ប្រើប្រាស់​នៅឡើយ​ទេ ដោយ​ហេតុ​ថា ឧបករណ៍​ទាំង​នោះ​មាន​ប្រសិទ្ធភាពទាប​ក្នុងការ​ធ្វើ​តេស្ត​រក COVID-19 សឹង​តែ​យក​ជា​ការ​មិន​បាន។ អ្វី​ដែល​គ្រោះថ្នាក់​បំផុត​នោះ ប្រសិន​ជា​បុគ្គល​មាន​វិជ្ជមានCOVID-19 ពេល​យក Rapid test ទៅ​តេស្ត​បែរ​ជា​ឃើញ​អវិជ្ជមានCOVID-19 ខណៈ​បុគ្គល​ដែល​មាន​វិជ្ជមានCOVID-19 តេស្ត​ទៅ​បែរ​ជា​វិជ្ជមាន COVID-19។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

30/03/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 30, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម