ជាដំណឹងដ៏រីករាយមួយ សម្រាប់ ២ ថ្ងៃមកនេះ ព្រោះក្រសួងសុខាភិបាលបានប្រកាសថា គ្មានករណីឆ្លងឡើយ។ តែករណីជាសះស្បើយមានការកើនឡើងជាបន្តបន្ទាប់ មកទល់ព្រឹកនេះមានអ្នកជាថ្មី ១ នាក់បុរសជនជាតិម៉ាឡេស៊ីអាយុ៦២ ឆ្នាំ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តកំពង់ចាម បន្ទាប់ពីតេស្តអវិជ្ជមាន COVID-19 ២ ដង។
គិតមកទល់ពេលនេះ ចំនួនអ្នកឆ្លង COVID-19 ទូទាំងប្រទេសមានសរុបចំនួន ១១៤ នាក់ (រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកដែលកំពុងព្យាបាល) ហើយចំពោះករណីជាសះស្បើយចំនួនសរុប ៥០ នាក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]