backup og meta

ចាប់បានពោះវៀនជ្រូកខូចគុណភាព ៥តោន នៅខេត្តកណ្ដាល

ចាប់បានពោះវៀនជ្រូកខូចគុណភាព ៥តោន នៅខេត្តកណ្ដាល

មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ (ក.ប.ប) បាន​រក​ឃើញ និង​ឃាត់ទុក​ពោះ​វៀន​ជ្រូក​ដែល​ខូច​គុណភាព ​ប្រមាណ ៥តោន កាលពី​ថ្ងៃ ០៨ ខែមេសា ឆ្នាំ២០២០។

ពោះវៀន​ជ្រូក ទម្ងន់ ៥តោននេះផ្ទុក​ក្នុង​កុងទ័រ​ណ័រ ២ ស្តុក​ទុក​ក្នុង​ឃ្លាំង​គ្មាន​លេខ ស្ថិត​ក្នុង​ភូមិ​ជ័យ​ឧត្ដម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។ ក្នុង​ការ​ត្រួត​ពិនិត្យ​នេះ​ដែរ សមត្ថកិច្ច​ចម្រុះ​បាន​រក​ឃើញ​ថា ទំនិញ​ពុំ​មាន​ឯកសារ​បញ្ជាក់ និង​មាន​សភាព​ស្អុយ ចម្លង​មេរោគ ព្រោះ​ការ​វេចខ្ចប់ និង​ទុកដាក់​ពុំ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​បច្ចេកទេស។

មន្ត្រី ក.ប.ប សង្កេត​ឃើញ​ថា ផលិតផល​ទាំង​នេះ​ខូច​គុណភាព​មិន​អាច​យក​ទៅ​ធ្វើ​ជា​ម្ហូប​អាហារ​សម្រាប់​បរិភោគ​បាន​ទេ ដូចនេះ​សមត្ថកិច្ច​ចម្រុះ​ក៏​បាន​សម្រេច​ឃាត់​ទុក​ទំនិញ​ទាំងនេះ ជា​បណ្ដោះ​អាសន្ន​នៅ​ឃ្លាំង​ខាង​លើ ដើម្បី​បំពេញ​បែបបទ​យក​ទៅ​កម្ទេច​ចោល​តាម​នីតិវិធី ហើយ​ម្ចាស់​ទំនិញ​ត្រូវ​នាំ​ខ្លួន​ទៅ​សាក​សួរ​បន្ត​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

09/04/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 09, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម