ក្រសួងសុខាភិបាលបានឲ្យដឹងនៅព្រឹកនេះថា បានរកឃើញអ្នកឆ្លង COVID-19 ថ្មីតែ ១ ករណីបន្ថែមទៀត ចំណែកអ្នកព្យាបាលជាសះស្បើយ ៤ នាក់បន្ថែមទៀត។ សម្រាប់អ្នកតេស្តវិជ្ជមាន ជាស្រ្តីជនជាតិវៀតណាម អាយុ៣៤ឆ្នាំ ជាអ្នកទេសចរ ស្នាក់នៅខុនដូមួយកន្លែង ស្ថិតនៅកោះពេជ្រ រាជធានីភ្នំពេញ។
សរុបអ្នកឆ្លង COVID-19 ទូទាំងប្រទេសមានចំនួន ១១៩ នាក់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកដែលកំពុងព្យាបាល ហើយចំពោះករណីជាសះស្បើយចំនួនសរុប ៧២ នាក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]