backup og meta

អ្នកមិនទាន់ជាសះស្បើយពី COVID-19 នៅសល់ប៉ុន្មាននាក់ទៀត?

អ្នកមិនទាន់ជាសះស្បើយពី COVID-19 នៅសល់ប៉ុន្មាននាក់ទៀត?

​ថ្ងៃ​នេះ​ក្រសួងសុខាភិបាល បាន​ប្រកាស​ដំណឹង​ដ៏ល្អ២ ទី១ ពុំរកឃើញករណីឆ្លងថ្មី និងទី២ មាន​អ្នក​ជា​សះស្បើយ COVID-19 រហូត​ជាង ១០ នាក់ ដែល​ចំនួន​ច្រើន​បែប​នេះ​ធ្លាប់​មានកាលពី​ថ្ងៃ ៤ មេសា ឆ្នាំ ២០២០ ម្ដង​មក​ហើយ។ ក្នុង​ចំណោម​អ្នក​ជា​សះស្បើយ​ទាំង ១៤ នាក់ ដែល​ក្រសួង​បាន​ប្រកាស​កាលពី​ព្រឹក​មិញ​នេះ ភាគច្រើន​ជា​អ្នក​ទេសចរ​ជនជាតិ​បារាំង។

ចំនួន​អ្នក​ឆ្លង​ COVID-19 ទូ​ទាំង​ប្រទេស​មាន​​សរុប​ចំនួន ​១២២​នាក់ (ស្រី ៣៨ និង​បុរស ៨៤ នាក់) ដែល​រាប់​ទាំង​អ្នក​បាន​​ព្យាបាល​ជា​សះ​ស្បើយ និង​​​អ្នក​កំពុង​ព្យាបាល ហើយ​ចំពោះ​​​ករណី​ជា​សះ​ស្បើយ​មាន​ចំនួន​សរុប ៩១ នាក់ ស្មើ​នឹង ៧៤,៥៩% ធៀប​ទៅ​នឹង​ចំនួន​អ្នក​ផ្ទុក COVID-19 ទាំងអស់។

អ្នក​ជា​សះស្បើយ​ទាំង ៩១ នាក់​ក្នុង​នោះ​បុរស ៦៤ នាក់ និង​ស្ត្រី ២៧ នាក់ ក្នុង​នោះ​បុរស​ចិន ១ នាក់​ បុរស​អង់គ្លេស ១ នាក់ បុរស​បែលហ្សិក ១ នាក់ បុរស​បារាំង ១៥ នាក់(មានទារកអាយុ ៤ ខែម្នាក់) បុរស​ម៉ាឡេស៊ី ១០ នាក់ បុរស​ឥណ្ឌូណេស៊ី ២ នាក់ និង​បុរស​ខ្មែរ ៣៤ នាក់។ ចំណែក​ស្ត្រី​វិញ​មាន​អង់គ្លេស ៣ នាក់ បារាំង ២០ នាក់ និង​ខ្មែរ ៤ នាក់។

ដូចនេះ​អ្នក​មិន​ទាន់​ជា​ នៅ​​តែ ៣១ នាក់​ទៀត​ប៉ុណ្ណោះ ក្នុង​នោះ​មាន​នៅ​ស្ត្រី ១១ នាក់ និង​បុរស ២០ នាក់​ទៀត ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត ហើយ​ពុំមានករណីស្លាប់នោះទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/04/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម