backup og meta

នៅស្រុកខ្មែរយើង មានអ្នកជាសះស្បើយពី COVID-19 ៥នាក់បន្ថែមទៀតហើយ ពុំមានអ្នកឆ្លងថ្មីទេ

នៅស្រុកខ្មែរយើង មានអ្នកជាសះស្បើយពី COVID-19 ៥នាក់បន្ថែមទៀតហើយ ពុំមានអ្នកឆ្លងថ្មីទេ

តាម​ការ​ប្រកាស​លទ្ធផល​របស់​ក្រសួង​សុខាភិបាល​នៅ​ព្រឹក​នេះ កម្ពុជា​ពុំ​រក​ឃើញ​ករណី​ឆ្លងវីរុស COVID-19 ថ្មីនោះទេ មានតែ​អ្នក​ជា​សះស្បើយ​ដល់​ទៅ​៥នាក់​បន្ថែម​ទៀត។

អ្នក​ជា​សះ​ស្បើយពី COVID-19 ទាំង​៥​នាក់​នោះ រួម​មាន​ជន​ជាតិ​អាមេរិកកាំង​ អាយុ៥៩ឆ្នាំ​ជា​ស្វាមី និង​ស្ត្រី​ អាយុ៦២ឆ្នាំ​ជាភរិយា បុរស​ជន​ជាតិ​អង់គ្លេស​ អាយុ៦១ឆ្នាំ អ្នក​ទាំង​៣ជាភ្ញៀវទេសចរ ធ្វើដំណើរតាមនាវា Viking Cruise Journey បុរស​ជន​ជាតិ​កាណាដា អាយុ៤៩ឆ្នាំ បម្រើ​ការងារ​នៅ​សាលា​អន្តរជាតិ​មួយ នៅ​កោះពេជ្រ និង​បុរស​ជនជាតិ​ខ្មែរ​ អាយុ៣៨​ឆ្នាំ រស់នៅ​ឃុំគារ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង។

សរុប​អ្នក​ឆ្លង COVID-19 ទូទាំង​ប្រទេស គិត​ត្រឹម​ថ្ងៃទី១៨ មេសា  ២០២០នេះ មានចំនួន ១២២នាក់ដដែល ក្នុង​នោះ​មាន​អ្នក​ជា​សះស្បើយ​ចំនួន ១០៣នាក់ ឯករណី​ស្លាប់​ពុំ​មាននោះ​ទេ។

COVID-19

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

18/04/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 18, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម