ក្រោយពីចូលឆ្នាំខ្មែរ កម្មករ-កម្មការិនី ដែលឈប់សម្រាក និងត្រលប់មកធ្វើការនៅភ្នំពេញវិញ បានទៅពិនិត្យសុខភាពជាបន្តបន្ទាប់ ដោយនៅថ្ងៃនេះទី២២ មេសានេះ មានអ្នកទៅពិនិត្យសុខភាពដល់ទៅ ៣១២នាក់។ នេះបើតាមការប្រកាសឲ្យដឹងពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្រៅពីពិនិត្យសុខភាព ក្រសួងពាក់ព័ន្ធក៏បានយកសំណាករបស់កម្មករមួយចំនួនដែលសង្ស័យទៅធ្វើតេស្តផងដែរ តែលទ្ធផលមកដល់ថ្ងៃនេះ មិនមានកម្មករណាម្នាក់វិជ្ជមាន COVID-19 នោះទេ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន។
គួរបញ្ជាក់ថា កម្មករនៅភ្នំពេញ ប្រមាណជា១ម៉ឺន៥ពាន់នាក់ បានឈប់សម្រាកដោយគ្មាន និងមានច្បាប់ អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅ។ កម្មករទាំងនោះ ក្រសួងតម្រូវឲ្យដាក់នៅដាច់ដោយឡែក១៤ថ្ងៃ មុនអនុញ្ញាតឲ្យចូលធ្វើការវិញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]