backup og meta

​សម្រាប់​មនុស្ស​ប្រុស​វ័យ​ពេញ​កម្លាំង​ ទាំងនេះជា​របបអាហារ​គួរញ៉ាំ

​សម្រាប់​មនុស្ស​ប្រុស​វ័យ​ពេញ​កម្លាំង​ ទាំងនេះជា​របបអាហារ​គួរញ៉ាំ

អាហារូបត្ថម្ភប្រចាំថ្ងៃដែលត្រូវការចាំបាច់សម្រាប់មនុស្ស​ប្រុស​ពេញ​វ័យ​គឺខុសពីស្រីៗ​។ ហេតុនេះក្នុងករណីខ្លះតារាងណែនាំទូទៅអំពីអាហារូបត្ថម្ភគឺមិនសមស្របដូចគ្នាទាំងអស់នោះទេ។ ខាងក្រោមនេះគឺជាគន្លឹះរបបអាហារដែលមានតុល្យភាពសម្រាប់បុរសៗ​យើង​។

តើគួរញ៉ាំកម្រិតណា?

អាហារូបត្ថម្ភណែនាំសម្រាប់ការញ៉ាំប្រចាំថ្ងៃគឺ៖

  • ថាមពល៖ ២០០០គីឡូកាល់ឡូរី
  • ប្រូតេអ៊ីន៖ ៥០ក្រាម
  • កាបូអ៊ីដ្រាត៖ ២៦០ក្រាម
  • ស្ករ៖ ៩០ក្រាម
  • ខ្លាញ់៖ ៧០ក្រាម
  • អំបិល៖ ៦ក្រាម

អត្ថបទពាក់ព័ន្ធ:

អាហារពេលព្រឹក

ដើម្បីបង្កើនមេតាបូលីសក្នុងខ្លួនយើងគួរតែញ៉ាំអាហារពេលព្រឹកដែលមានប្រូតេអ៊ីន។ ប្រសិនបើគ្នា​​យើង​​​ហាត់​ប្រាណនៅ​ពេលព្រឹកអាហារដែលសម្បូរ​ជាតិប្រូតេអ៊ីននឹងជួយបង្កើនការព្យាបាលនិងជួសជុលសាច់ដុំ។ ស៊ុតក៏គួរតែមាននៅក្នុងអាហារពេលព្រឹកដែរព្រោះវាមានសារធាតុប្រូតេអ៊ីន និងខ្លាញ់ស្មើគ្នា។ ក្រៅពីនេះក៏មានជម្រើសផ្សេងទៀតដែរដូចជាសាច់ហេមសុទ្ធ សាច់​ត្រី​ដូចត្រីសាល់ម៉ុនឬត្រីhaddock និងផលិតផលទឹកដោះគោដែលមានជាតិខ្លាញ់ទាប។ ប្រព័ន្ធរំលាយអាហារត្រូវការ​រយៈពេលយូរ​ក្នុង​ការរំលាយប្រូតេអ៊ីន។ ដូច្នេះការបរិភោគប្រូតេអ៊ីននឹងធ្វើឲ្យយើង​ឆ្អែតបានយូរ ដែលកាត់បន្ថយនូវបរិមាណកាល់ឡូរីដែលត្រូវ​​ញ៉ាំ​ក្នុងមួយថ្ងៃ។

អាហារពេលថ្ងៃត្រង់

អាហារថ្ងៃត្រង់ដែលសក្ដិសមបំផុតគឺគួរតែមានប្រូតេអ៊ីនសុទ្ធ និង​អាហារមាន​ផ្អុក​កាបូអ៊ីដ្រាតដូច​ជា​បាយ ដំឡូង cereal និង​pasta ជាដើម។ យើង​ត្រូវការកាបូអ៊ីដ្រាតដើម្បីបង្កើតថាមពល។ ការកាត់បន្ថយសារកាបូអ៊ីដ្រាតនឹងធ្វើឲ្យយើង​នឿយហត់។តួយ៉ាងមិនមែនគ្រប់កាបូអ៊ីដ្រាត​ត្រូវបានផលិតក្នុងបរិមាណស្មើៗគ្នានោះទេ។ សារធាតុនេះ​ដែលល្អនោះគឺជួយបង្កើនជាតិស្ករនៅក្នុងឈាមឲ្យ​ថេរបានល្អ។ គ្រាប់ធញ្ញជាតិដែលសំសម្បូរ​ជាតិសរសៃគឺជាជម្រើសដ៏ល្អធ្វើឲ្យយើង​ឆាប់ឆ្អែត និងជៀសវាងការបាត់បង់ថាមពល។ អ្វីដែលជាឧទាហរណ៍ដ៏ល្អបំផុតនោះគឺសុាំងវិចសាច់គោសុទ្ធ ឬសាច់ជ្រូក ត្រីសាល់ម៉ុន មាន់ទួគី ឬសាច់មាន់។គ្នា​យើង​គួរ​ញ៉ាំសុាំង​វិចណា​ដែលសម្បូរ​ទៅដោយសាឡាដ ឬនំប៉័ងដែលសម្បូរ​គ្រាប់ធញ្ញជាតិឬសណ្ដែកស្ងោរ។

អាហារពេលល្ងាច

សម្រាប់ពេលល្ងាច​គ្នា​យើងស្ថិត​ក្នុង​វ័យ​​កំពុង​ពេញ​កម្លាំង​គឺ​នៅ​តែ​ត្រូវការកាបូអ៊ីដ្រាតនៅក្នុងអាហារដូចគ្នា។ ការលាយបញ្ចូលគ្នារវាងអាហារ​មាន​កាបូអ៊ីដ្រាតនឹងសារធាតុខ្លាញ់ដែលចាំបាច់ជួយឲ្យរាងកាយផលិតថាមពលសម្រាប់ការលូតលាស់និងជួសជុល។ យើង​អាចស្វែងរកសារធាតុខ្លាញ់ដែលមានសុខភាពល្អក្នុងសាច់ត្រីសាល់ម៉ុន ត្រីត្រោត និងត្រីស្បៃកា ព្រមទាំងសណ្ដែកណាត់ គ្រាប់និងប្រេងរបស់វាក៏​បាន​។ ម៉្យាងទៀតកុំភ្លេចបរិភោគបន្លែដែលលាយជាមួយទឹកជ្រលក់ធ្វើពីសណ្ដែក ឬប្រេងrapeseed។

ញ៉ាំអាហារលឿនៗ

អាហារសម្រន់នៅចន្លោះ​ពេល​ព្រឹកនិងថ្ងៃត្រង់

ខាង​ក្រោម​ននេះគឺជាការណែនាំខ្លះៗនៃអាហារសម្រន់ដែលអាចបំពេញតម្រូវការថាមពលនិងជួយឲ្យមានគុណប្រយោជន៍ផ្សេងទៀត:

  • បឺរសណ្ដែកដីនិងចេកជាមួយនំធុង
  • គ្រីមបឺរជាមួយសាច់មាន់ទួគីបន្ទះ
  • សណ្ដែកណាត់រសជាតិហិរ និងពោតលីង
  • គ្រីមឈីសមានជាតិខ្លាញ់ទាបជាមួយនំធុង

ចំណុចសំខាន់

របបហារ​ប្រចាំថ្ងៃជា​រឿង​សំខាន់​ណាស់​សម្រាប់​សុខភាព​យើង​គ្រប់​គ្នា ប៉ុន្តែ​មិន​មែន​​គ្រប់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ​បរិមាណដូចៗគ្នានោះទេ ពោល​គឺអាស្រ័យ​ទៅ​តាម​វ័យ និង​អាហារ​ខ្លះ​ផ្ដោត​សំខាន់​លើ​ភេទ​ផង​ដែរ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

A balanced diet for men. https://www.bbcgoodfood.com/howto/guide/balanced-diet-men

Healthy Eating for Men, https://www.eatright.org/health/wellness/healthy-aging/healthy-eating-for-men

Men’s nutrition needs, https://www.betterhealth.vic.gov.au/health/healthyliving/Mens-nutrition-needs

កំណែ​ប្រែបច្ចុប្បន្ន

21/03/2022

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប្រុសៗគួរ​ដឹង! អាហារ ៦​ មុខនេះអាចជួយកាត់បន្ថយ​ហានិភ័យ​មហារីក​ក្រពេញប្រូស្តាត

ល្ងខ្មៅល្អសម្រាប់សុខភាពឆ្អឹង និងប្រព័ន្ធរំលាយអាហារ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Mar 21, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម