គ្រាប់ក្រួសថ្ពក់ជាប់នៅបង្ហួរនោម គឺជាការរមៀលធ្លាក់ចុះនៃគ្រាប់ក្រួសដែលកកើតនៅក្នុងតម្រងនោម ឬប្លោកនោម ហើយនៅពេលអ្នកជំងឺបត់ជើងតូច គ្រាប់ក្រួសនោះ ធ្លាក់មកថ្ពក់ជាប់នឹងបង្ហួរនោម ដែលជាផលវិបាកមិនអាចឲ្យទឹកនោមធ្លាក់ចេញមកក្រៅបាន។ នេះបើតាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត។
បញ្ហាគ្រាប់ក្រួសថ្ពក់ជាប់នៅបង្ហួរនោម ជាហេតុធ្វើឲ្យអ្នកជំងឺស្ទះនោមស្រួចស្រាវ ហើយជំងឺនេះភាគច្រើនកើតទៅលើបុរស ពិសេសបុរសពេញវ័យ ក្នុងករណីតិចតួចក៏មានកើតលើស្ត្រីផងដែរ។ ប្រសិនបើ កើតមានបញ្ហានេះ អ្នកជំងឺក៏អាចប្រឈមនឹងផលវិបាកដូចជំងឺផ្សេងៗ ហើយអ្នកជំងឺអាចចេញរោគសញ្ញាឲ្យយើងចាប់អារម្មណ៍មាន៖
ផលវិបាក
– បង្ករោគធ្ងន់ធ្ងរតាមប្លោកនោម បង្ហួរនោម
– រលាកប្លោកនោម បង្ហួរនោមរ៉ាំរ៉ៃ
– បង្ហួរនោមរួមតូច
– បង្ហួរនោមស្ទះជិតឈឹង។
រោគសញ្ញា
– ឡេះឡះ
- ពិបាកទ្រាំ
– ចុកពោះលើថ្ងាស់
– ពិបាកនោម
– នោមក្រហល់ក្រហាយ
– នោមតិចមិនចង់ចេញ
– ជួនក្ដៅខ្លួន ទឹកនោមល្អក់។ល។
មន្ទីរពេទ្យ កាល់ម៉ែត បានបញ្ជាក់ថា គ្នាយើងណាដែលមានបញ្ហានោមមិនចេញ ទាស់នោមស្រួចស្រាវ គួរទៅពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការវិភាគរោគវិនិច្ឆ័យច្បាស់ពីជំងឺ។
[embed-health-tool-bmi]