វេជ្ជបណ្ឌិត Dr Helena ជំរុញឲ្យបុរសមិនត្រូវពន្យារពេលក្នុងការស្វែងរកជំនួយពីអ្នកឯកទេសខាងបង្កកំណើត។ អ្នកជំនាញរូបនេះបានណែនាំឲ្យគូស្វាមីភរិយាគួរធ្វើការតាមដានមើលពីភាពបង្កកំណើតឲ្យបានឆាប់ ជាពិសេសលើអ្នកដែលមានអាយុ ៣៥ ឆ្នាំឡើងទៅ។ ការមានកូនគឺជាទំនួលខុសត្រូវរបស់ប្តីប្រពន្ធទាំងសងខាង។ ដូច្នេះជាការសំខាន់ណាស់សម្រាប់ប្តីប្រពន្ធទាំងពីរក្នុងការស្កេនមើលដើម្បីជៀសវាងពីភាពគ្មានកូនរបស់ខ្លួន។
៣- ផ្លាស់ប្តូររបៀបរស់នៅ
កត្តាដែលបណ្តាលមកពីរបៀបក្នុងរស់នៅសព្វថ្ងៃដែលជះឥទ្ធិពលដល់ការមានកូនជាក់ស្តែងគឺមកពីបុរស។ លើបុរសដែលញៀនក្នុងការជក់បារីគឺចាំបាច់ណាស់ក្នុងការរកជំនួយភ្លាមៗ។ បារីគឺជាកត្តាគ្រោះថ្នាក់ដ៏ធំមួយសំរាប់បញ្ហាសុខភាព ក្នុងនោះរួមទាំងការគ្មានកូនផងដែរ។ យើងក៏គួរតែកាត់បន្ថយនូវការទទួលទានស្រាដូចគ្នា។ មិនត្រឹមតែគ្មានកូននោះទេ ទាំងបារី និងស្រាសុទ្ធតែអាចបង្កើនហានិភ័យនៃជំងឺជាច្រើនដែរ។
ក្រៅពីការគ្រប់គ្រងការញៀន របបអាហារដែលមានសុខភាពល្អក៏សំខាន់ផងដែរ។ យើងត្រូវញ៉ាំអាហារប្រចាំថ្ងៃឲ្យមានតុល្យភាពជាមួយនឹងបរិមាណអាហាដ៏ត្រឹមត្រូវ។ អាហារដែលល្អ និងមានសុខភាពអាចធ្វើឲ្យយើងមានអារម្មណ៍ល្អបានពេញមួយថ្ងៃ ដោយសារតែភាពតានតឹងក៏អាចធ្វើឲ្យសមត្ថភាពក្នុងការមានកូនរបស់បុរសចុះខ្សោយបានដែរ។
ដើម្បីយល់ឲ្យកាន់តែច្បាស់ពីបញ្ហានៃភាពគ្មានកូន សូមទៅពិគ្រោះជាមួយអ្នកជំនាញខាងបង្កកំណើតដើម្បីទទួលបានការពិគ្រោះយោបល់ផ្ទាល់ខ្លួន និងកាន់តែច្បាស់លាស់។ ដើម្បីជាជំនួយដល់ភាពគ្មានកូនរបស់យើង ការធ្វើអន្តរាគមន៍ផ្នែកវេជ្ជសាស្រ្តផ្សេងទៀតមាន ovulation induction Intra-Uterine Insemination (IUI), Intracytoplasmic Sperm Injection (ICSI) ឬ In-Vitro Fertilisation (IVF)។
បើនិយាយដល់ភាពគ្មានកូន ពេលវេលាគឺជាកត្តាសំខាន់។ នៅពេលយើងកាន់តែចាស់ការបង្កកំណើតគឺកាន់តែមានភាពពិបាក ដែលជាលទ្ធភាពនៃការមានផ្ទៃពោះពិបាកដូចគ្នា។ ដូច្នេះគឺចាំបាច់ណាស់ក្នុងការស្វែងរកជំនួយឲ្យបានឆាប់ដើម្បីដោះស្រាយពីបញ្ហាដែលយើងមានឲ្យបានឆាប់រហ័ស និងបានអត្រាជោគជ័យខ្ពស់ក្នុងការព្យាបាល។
អត្ថបទពាក់ព័ន្ធ៖