ចុកណែនដើមទ្រូង នៅពេលធ្វើការតិចតួច ឡើងជណ្តើរ លើករបស់ធ្ងន់ ជាសញ្ញាដំបូង នៃអាការៈគាំងបេះដូង។ នៅពេលជំងឺនេះកាន់តែវិវត្តធ្ងន់ធ្ងរ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ថា សូម្បីតែអ្នកជំងឺនៅស្ងៀមក៏ចុកដើមទ្រូងដែរ ដែលការចុកនេះមានរយៈពេលយូរ លើសពី ៣០នាទី និងមានអាការៈមួយចំនួនបន្ថែមទៀតដូចជា ហត់ បែកញើស អស់កម្លាំង ឬវិលមុខ។
២- វិធីសង្គ្រោះអ្នកជំងឺគាំងបេះដូង
ជំងឺគាំងបេះដូងអាចផ្តាច់យកជីវិតមនុស្សគ្រប់វិនាទី ទាមទារឲ្យព្យាបាលជាបន្ទាន់។ ប្រសិនអ្នកជំងឺចុកដើមទ្រូងខ្លាំងភ្លាម មានតែវិធីសង្គ្រោះបឋមប៉ុណ្ណោះដែលអាចជួយបាន មុននឹងបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យ តែក៏ត្រូវចៀសវាងនូវកាយវិការមិនត្រឹមត្រូវផងដែរ ព្រោះធ្វើឲ្យអ្នកជំងឺរឹតតែគ្រោះថ្នាក់ថែមទៀត។
– ឲ្យអ្នកជំងឺសម្រាក អង្គុយនៅស្ងៀម