– ឲ្យអ្នកជំងឺសម្រាក អង្គុយនៅស្ងៀម
– កុំអ្នកជំងឺធ្វើចលនា
– ឲ្យអ្នកជំងឺដកដង្ហើមឲ្យបានគ្រប់គ្រាន់ វែងៗ
– កុំទៅរោមអ្នកជំងឺជិត ធ្វើថប់ខ្យល់ អត់មានអុកស៊ីសែនដកដង្ហើម
– ទូស័ព្ទហៅឡានពេទ្យ តាមលេខ ១១៩។
មានតែការបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យបានទាន់ពេលវេលា ទើបអាចសង្គ្រោះជីវិតអ្នកជំងឺគាំងបេះដូងបាន។ លោកវេជ្ជបណ្ឌិត សុខ ជួរ ប្រធានសមាគមគ្រូពេទ្យបេះដូង បន្ថែមថា បើមានអ្នកមានអាការៈគាំងបេះដូងហើយ កុំអូសបន្លាយពេលវេលា ដោយព្យាយាម ធ្វើតាមវិធីបុរាណដោយការកោសជប់ខ្យល់ ឬទៅបន់ស្រន់ផ្សេងៗ ព្រោះវិធីនេះមិនអាចជួយអ្នកជំងឺបានទេ។