backup og meta

ជំងឺបេះដូងសម្លាប់មនុស្សច្រើនជាងគេ អ៊ីចឹងមកដឹងពីវិធីងាយៗ ថែទាំបេះដូងឲ្យមានសុខភាពល្អ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 04, 2019

    ជំងឺបេះដូងសម្លាប់មនុស្សច្រើនជាងគេ អ៊ីចឹងមកដឹងពីវិធីងាយៗ ថែទាំបេះដូងឲ្យមានសុខភាពល្អ

    ជំងឺ​បេះដូង​ឈរ​នៅ​លំដាប់​ទី១ ដោយ​ក្នុង​១​ឆ្នាំៗ​មាន​មនុស្ស​ជាង ១៧ លាន​នាក់​ ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅ​លើ​ពិភពលោក។ ដោយ​ហេតុថា តួលេខ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​បេះដូង មានការ​កើន​ឡើង Hello គ្រូពេទ្យ​នឹង​បង្ហាញ​ពី​តិចនិក​ងាយៗ ក្នុង​​ថែទាំ​បេះដូង​ឲ្យ​មាន​សុខភាព​ល្អ ចៀស​ផុត​ពី​ជំងឺ​ផ្សេងៗ។

    ១- កាត់​បន្ថយ​ការ​ញ៉ាំប្រៃ

    ​អង្គការ​សុខភាព​ពិភពលោក​ណែនាំ​ឲ្យ​យើង​ម្នាក់ៗ​ញ៉ាំ​អំបិល​ក្នុង​របប​អាហារ​តែ ១ ស្លាបព្រា​កាហ្វេ​ប៉ុណ្ណោះ​ក្នុង ១ ថ្ងៃ។ ការ​ញ៉ាំប្រៃ​ជា​មូលហេតុ​ឈាន​ទៅ​មាន​ជំងឺ​លើស​ឈាម យូរ​ទៅ​វិវត្ត​ទៅ​ជា​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ជំងឺបេះដូង មហារីក​ក្រពះ ក្រួស​តម្រង​នោម និង​​ជំងឺ​​ជា​ច្រើន​​ទៀត។

    ២- ញ៉ាំ​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន

    របប​អាហារ​ប្រចាំ​ថ្ងៃ ពិត​ជា​សំខាន់​ណាស់ យើង​ត្រូវ​ចេះ​ជ្រើស​អាហារ​ណាមាន​ប្រយោជន៍ចំពោះ​សុខភាព ក្នុង​នោះ​បន្លែ និង​ផ្លែឈើ​ដើរ​តួ​យ៉ាង​សំខាន់ សម្រាប់​ជំនួយ​ភ្នែក ស្បែក ប្រឆាំង​​នឹង​ជំងឺ ពិសេស​ការពារ​យើង​ពី​ជំងឺ​សរសៃ​ឈាម​បេះ​ដូង។

    អត្ថបទពាក់ព័ន្ធ៖ អាហារល្អៗជួយ​បេះដូង គួរញ៉ាំ​ជាប្រចាំ

    ៣- គ្រប់គ្រង​ទម្ងន់

    ការ​គ្រប់​គ្រង​ទម្ងន់​បាន​ល្អ ឲ្យ​នៅ​ថេរ មិន​ឲ្យ​ធាត់​ខ្លាំង​ពេក មិន​ត្រឹម​មាន​សុខភាព​រាងកាយ​ល្អ​នោះ​ទេ បេះដូង​ក៏​មាន​សុខភាព​ល្អ​ដូច​គ្នា។ ការ​ឡើង​ទម្ងន់ មាន​ទំនាក់​ទំនង​ជាមួយ​ជាតិ​ខ្លាញ់​ខ្ពស់​ក្នុង​ឈាម ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ខ្ពស់ ឈាន​ទៅ​មាន​ទឹក​នោម​ផ្អែម និង​ជំងឺ​សរសៃ​ឈាម​បេះដូង។

    ៤- កុំ​ជក់​បារី

    បារី ជា​មូលហេតុ​ចម្បង​បង្ក​ជំងឺ​ជាច្រើន​មុខ ជាពិសេស​ផ្លូវ​ដង្ហើម និង​ជំងឺបេះដូង ។ ផ្អែក​តាម​ការ​សិក្សា​របស់ អ្នក​ស្រាវជ្រាវ មក​ពី​សាកលវិទ្យាល័យ Vanderbilt នៅ​រដ្ឋ Tennessee របស់​អាមេរិក  ការ​ផ្ដាច់​បារី ជួយ​កាត់​បន្ថយ​ជំងឺ​​បេះដូង​រហូត​ដល់ ៤០% ក្នុង​ពេល ៥ឆ្នាំ។

    អត្ថបទពាក់ព័ន្ធ៖ ផ្ដាច់បារី ជួយកាត់បន្ថយជំងឺបេះដូងរហូតដល់ ៤០% ក្នុងពេល ៥ឆ្នាំ

    ៥- កាត់​បន្ថយ​គ្រឿង​ស្រវឹង

    បើ​តាមអង្គការ​សុខភាព​ពិភពលោក (WHO) ការ​ផឹក​គ្រឿង​ស្រវឹង បង្ក​ជំងឺ​ក្រិន​ថ្លើម ៤៨% មហារីក​មាត់ ២៦% ជំងឺ​មហារីក​លំពែង ២៦% ជំងឺ​របេង ២០% ជំងឺ​ពោះវៀនធំ ១១% ជំងឺ​មហារីក​សុដន់ ៥% និង​ជំងឺ​បេះដូង ៧%។

    អត្ថបទពាក់ព័ន្ធ៖ WHO ព្រមានពីគ្រោះថ្នាក់នៃការផឹកគ្រឿងស្រវឹង

    ៦- ហាត់​ប្រាណ​ជា​ប្រចាំ

    ហាត់​ប្រាណ​ជា​ទៀង​ទាត់ ៣០នាទី/ថ្ងៃ ជួយ​ឲ្យ​រាង​កាយ​មាំមួន មាន​សុខភាព​ល្អ ចៀស​ផុត​ពី​ជំងឺ​សរសៃ​ឈាម​បេះដូង និង​ជំងឺ​លើស​សម្ពាធ​ឈាម។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 04, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម