មន្ទីរពេទ្យដែលសម្បូរដើមឈើប្រៀបដូចឱសថធម្មជាតិ អាចជួយដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តអ្នកជំងឺឱ្យប្រសើរឡើង ពិសេសអ្នកជំងឺដែលសម្រាកក្រោយការវះកាត់ នេះបើតាមការសិក្សាបែបវិទ្យាសាស្រ្តមួយបានរកឃើញ។
មន្ទីរពេទ្យដែលសម្បូរដើមឈើប្រៀបដូចឱសថធម្មជាតិ អាចជួយដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តអ្នកជំងឺឱ្យប្រសើរឡើង ពិសេសអ្នកជំងឺដែលសម្រាកក្រោយការវះកាត់ នេះបើតាមការសិក្សាបែបវិទ្យាសាស្រ្តមួយបានរកឃើញ។

លោកវេជ្ជបណ្ឌិត Roger Ulrich នាយកមជ្ឈមណ្ឌលស្រាវជ្រាវសុខភាពនៃសាកលវិទ្យាល័យ តិចសាស សហរដ្ឋអាមេរិក បានដឹកនាំក្រុមសិក្សាលើប្រវត្តិអ្នកជំងឺដែលបានជាសះស្បើយ ក្រោយការវះកាត់ថង់ប្រមាត់ នៅតាមមន្ទីរពេទ្យ។ លទ្ធផលបានរកឃើញថា អ្នកជំងឺដែលធ្លាប់នៅលំហែក្បែរ កន្លែងមានដើមឈើបៃតង អំឡុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មានការឈឺចាប់តិច និងឆាប់ជាសះស្បើយជាងអ្នកជំងឺ ដែលពុំបានចំណាយពេលនៅទីកន្លែងមានដើមឈើ។
ក្រុមអ្នកវិទ្យាសាស្រ្តបានពន្យល់លើករណីនេះថា បិរស្ថានដែលមានដើមឈើ ជួយជំរុញឱ្យប្រព័ន្ធភាពស៊ាំការពាររបស់មនុស្សយើងសកម្ម ពិសេសទៀតនោះជួយបន្ថយ អារម្មណ៍ស្រ្តេសរបស់មនុស្សយើង ដែលកើតឡើងពីអ័រម៉ូនCortisol។ អ្នកវិទ្យាសាស្រ្តក៏បានបញ្ជាក់ថែមទៀតថា មានប្រភេទដើមឈើមួយចំនួន ថែមទាំងជួយបន្ថយដំណើរឡើងសម្ពាធឈាម និងហើម រលាកឱ្យថយចុះបានយ៉ាងមានប្រសិទ្ធិភាពនៅពេលអ្នកជំងឺចំណាយពេលនៅក្បែរដើមឈើទាំងនោះ ហើយនេះជាហេតុផលដែលដើមឈើផ្តល់ប្រយោជន៍ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តដល់អ្នកជំងឺ។
អត្ថបទពាក់ព័ន្ធ៖
អ្នកជំនាញផ្នែកសុខភាពដ៏ល្បីម្នាក់មកពី សាកលវិទ្យាល័យOxford ចក្រភពអង់គ្លេស លោកស្រី Rachel Stancliffe បានលើកឡើង បទពិសោធផ្ទាល់ពីឪពុកលោកស្រីដែលមានបញ្ហាសរសៃខួរក្បាល ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លោកស្រី អះអាងថាការជ្រើសយកមន្ទីរពេទ្យដែលមានបរិស្ថានបៃតងជុំវិញ បានជួយជំរុញដល់ការព្យាបាលឪពុកលោកស្រីបានឆាប់ជាសះស្បើយ យ៉ាងមានប្រសិទ្ធភាព៕
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
The benefits of plants in hospitals
កំណែប្រែបច្ចុប្បន្ន
15/05/2020
អត្ថបទដោយ មាន រតនា
ត្រួតពិនិត្យដោយ ទូច សុខា
បច្ចុប្បន្នភាពដោយ៖ Solika
ត្រួតពិនិត្យដោយ
ទូច សុខា