backup og meta

អ្នកលើសឈាមធ្វើតាមប៉ុន្មានចំណុចនេះ ទើបគ្មានគ្រោះថ្នាក់

អ្នកលើសឈាមធ្វើតាមប៉ុន្មានចំណុចនេះ ទើបគ្មានគ្រោះថ្នាក់

សម្រាប់​អ្នក​ជំងឺ​លើស​សម្ពាធ​ឈាម មាន​ហានិភ័យ​ខ្លាំង​ចំពោះ​អាយុ​ជីវិត ដូចនេះ​ហើយ​ត្រូវតែ​ប្រុងប្រយ័ត្ន​គ្រប់​ពេល ទាំង​របប​អាហារ និង​របៀបរបប​រស់នៅ។ លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ នឹង​ណែនាំ​របប​អាហារ និង​ការ​រស់នៅ​ដែល​សុវត្ថិភាព​ចំពោះ​អ្នក​ជំងឺ​លើស​ឈាម។

១- កុំ​ញ៉ាំ​អាហារ​ប្រៃ

អ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់ ត្រូវតែ​កំណត់​ការ​ញ៉ាំ​អាហារ ដោយ​ត្រូវ​ប្រើ​អំបិល​ត្រឹម​តែ ៦ ក្រាម​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ។ អំបិល​មាន​ផ្ទុក​ជាតិ​សូដ្យូម​ខ្ពស់ ធ្វើឲ្យ​មាន​​ផល​អវិជ្ជមាន​ដល់​សម្ពាធ​ឈាម ប្រសិនបើ​អ្នក​ប្រើ​ច្រើន​ជាង​នេះ។ មួយ​វិញ​ទៀត​អាហារ​ផ្អាប់​ក៏​មិន​គួរ​ដែរ ព្រោះ​វា​មាន​ជាតិ​ប្រៃ​ខ្លាំង ដើម្បី​រក្សា​ទុក​បាន​យូរ និង​មិន​ខូច។

២- កុំ​ឲ្យ​ឡើង​ទម្ងន់

បើ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ហើយ ដាច់ខាត​ត្រូវ​រក្សា​ទម្ងន់​ឲ្យ​ថេរ ព្រោះ​បើ​យើង​ឡើង​មាន​ផល​អាក្រក់​ដល់​សម្ពាធ​ឈាម និង​បេះដូង។

៣- ញ៉ាំ​សាច់​មាន​ការ​កំណត់

បើ​ញ៉ាំ​សាច់​ច្រើន​អាច​ប៉ះពាល់​ដល់​សម្ពាធ​ឈាម​បាន ព្រោះ​សាច់​សត្វ​មួយ​ចំនួន​ផ្ទុក​ខ្លាញ់​មិន​ឆ្អែត ដូចនេះ​ត្រី​ជា​ជម្រើស​ល្អ​បំផុត​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។

៤- ញ៉ាំ​បន្លែ

បន្លែ​ដែល​មាន​ផ្ទុក​សារធាតុ​ប៉ូតាស្យូម​ច្រើន ធ្វើឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប ដូចនេះ​ហើយ​អ្នក​ជំងឺ​លើស​សម្ពាធ​ឈាម​ត្រូវ​ញ៉ាំ​បន្លែ ដែល​សម្បូរ​សារធាតុ​ប៉ូតាស្យូម​ដូចជា​ដំឡូងបារាំង ប៉េងប៉ោះ ចេក សណ្ដែក​ក្រហម ផ្លែ​ប៊័រ បន្លែ​បៃតង​ចាស់ ផ្សិត។

៥- គេង​ឲ្យ​បាន​គ្រប់គ្រាន់

អ្នក​លើស​សម្ពាធ​ឈាម​គួរតែ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ហើយ​រៀបចំ​ខ្នើយ​កើយ​ទាប​ល្មម​ត្រឹម និង​កន្លែង​គេង​មាន​ទន់ ទើប​មិន​ឈឺ​ចុកចាប់។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/05/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រុមអ្នកស្រាវជ្រាវថា ផឹកស្រាតិចតួចទៅមធ្យមផ្តល់ផលល្អដល់សុខភាពបេះដូង

បើមិនចង់គាំងបេះដូងពេលហាត់ប្រាណទេនោះ គួរជៀសវាងកំហុសឆ្គងទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម