ក្រោយពីធ្វើការពេញមួយថ្ងៃ យើងអាចបន្ធូរអារម្មណ៍បានដោយផឹកទឹកស្លឹកគ្រៃ។ ក្រៅពីបន្ធូរអារម្មណ៍ ទឹកស្លឹកគ្រៃក៏មានប្រយោជន៍ច្រើនដល់សុខភាពដែរ។
របៀបធ្វើទឹកស្លឹកគ្រៃ
យើងគ្រាន់តែហាន់ស្លឹកគ្រៃដាក់ក្នុងទឹក ដាំឲ្យពុះ និងទុកចោលឲ្យចេញជាតិ១០ទៅ១៥នាទី ឬយើងអាចយកស្លឹកគ្រៃដាក់ក្នុងប៉ាន់ និងឆុងដូចឆុងតែ ប៉ុន្តែត្រូវប្រាកដថាស្លឹកគ្រៃនឹងចេញជាតិល្អ។
ផលប្រយោជន៍សម្រាប់សុខភាព
១. បំបាត់អាការៈឈឺពោះពេលមករដូវ
ទឹកស្លឹកគ្រៃគឺមានប្រសិទ្ធភាពជួយបំបាត់អាការៈឈឺពោះពេលមានរដូវ ឬបញ្ហាអំឡុងពេលមករដូវ (Hot Flashes) ជាដើម។
គួរបញ្ចាក់ផងដែរថា សម្រាប់អ្នកមានជំងឺទឹកនោមផ្អែមគួរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនមុននឹងផឹកទឹកស្លឹកគ្រៃ។ ដូចគ្នាដែរសម្រាប់ស្រ្តីមានផ្ទៃពោះ ឬកំពុងបំបៅដោះកូនវិញ គួរចៀសវាងផឹកទឹកស្លឹកគ្រៃនេះ។
២. សារធាតុប្រឆាំងអុកស៊ីតកម្ម
ស្លឹកគ្រៃសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយបន្សាប និងបណ្ដេញជាតិពុលពីខាងក្នុងខ្លួនមកក្រៅ។
៣. រក្សាលំនឹងសម្ពាធឈាម
ស្លឹកគ្រៃមានប្រសិទ្ធភាពក្នុងការបញ្ចុះសម្ពាធឈាមព្រោះស្លឹកគ្រៃសម្បូរដោយប៉ូតាស្យូមដែលអាចបង្កើនការផលិតទឹកនោមដែលនេះអាចជួយជំរុញចរន្តឈាម និងបញ្ចុះសម្ពាធឈាម។ ក្រៅពីនេះ ស្លឹកគ្រៃក៏ជួយសម្អាតថ្លើម និងកំណត់ការស្រួបយកកូលេស្តេរ៉ូលពីពោះវៀនតូចដែលនេះជួយដល់សុខភាពបេះដូងផងដែរ។
អត្ថបទពាក់ព័ន្ធ៖
- ផឹកទឹកប៉េងប៉ោះ ១កែវ/ថ្ងៃ បន្ថយសម្ពាធឈាម និងកូលេស្តេរ៉ូល
- កែទម្លាប់សាមញ្ញទាំងនេះបាន អត់បាច់ភ័យលើសឈាម
- អនុវត្តវិធីទាំង៦នេះ ជួយដល់ការរំលាយអាហារបានលឿន
៤. ពន្លឿនការធ្វើមេតាបូលីស
ទឹកស្លឹកគ្រៃគឺជាជម្រើសដ៏ល្អសម្រាប់ការសម្រកទម្ងន់ព្រោះវាជួយពន្លឿនការធ្វើមេតាបូលីសដែលធ្វើឲ្យការរំលាយអាហារលឿនជាងមុន និងដុតកាឡូរីបានច្រើនជាងមុន។ សារធាតុ polyphenol មានក្នុងស្លឹកគ្រៃអាចជួយបង្កើនថាមពល និងពង្រឹងការបំបែកអាស៊ីតខ្លាញ់ក្នុងរាងកាយ។
៥. ល្អសម្រាប់សក់ និងស្បែក
ស្លឹកគ្រៃជាប្រភពដ៏ល្អនៃវីតាមីន A និង វីតាមីន C ដែលជួយដល់ចរន្តឈាមឲ្យដើរស្រួល ហើយជួយសម្អាតស្បែក និងព្យាបាលបញ្ហាមុខខ្លាញ់។ បន្ថែមពីនេះនៅមានប្រសិទ្ធភាពព្យាបាលមុន និងជំងឺត្រអក(Eczema)ផងដែរ។
៦. ព្យាបាលជំងឺផ្ដាសាយ
សារធាតុប្រឆាំងបាក់តេរី និងផ្សិតមានក្នុងស្លឹកគ្រៃជួយយើងទប់ទល់នឹងជំងឺផ្ដាសាយ និងក្អកបាន។ ម៉្យាងទៀត វីតាមីន C នៅក្នុងស្លឹកគ្រៃក៏ពង្រឹងប្រព័ន្ធភាពស៊ាំដែរ។ យើងអាចដាំស្លឹកគ្រៃស្រស់ជាមួយនឹងផ្កាក្លាំពូ (cloves) រមៀត និងស្លឹកតែបាន។ ទឹកនេះដែលមានប្រសិទ្ធភាពបំបាត់ស្លេស្ម។
៧. ប្រព័ន្ធរំលាយអាហារ
ស្លឹកគ្រៃមានប្រសិទ្ធភាពក្នុងការបញ្ចុះកម្ដៅដែលជួយសម្រួលដល់ក្រពះ និងមុខងារប្រព័ន្ធរំលាយអាហារ។ ស្លឹកគ្រៃមានផ្ទុកសារធាតុ citral ដែលជួយដល់ការរំលាយអាហារ។ ហេតុនេះហើយទើបគេណែនាំឲ្យផឹកក្រោយអាហារពេលល្ងាច។ ស្លឹកគ្រៃក៏ត្រូវបានគេប្រើយូរណាស់មកហើយដើម្បីព្យាបាលអាការៈហើមពោះ ទល់លាមក ឬមានបញ្ហាក្នុងការរំលាយអាហារជាដើម។
[embed-health-tool-heart-rate]