backup og meta

មានជំងឺលើសសម្ពាធឈាម គួរធ្វើម៉េចខ្លះទើបមិនគ្រោះថ្នាក់ធ្ងន់ធ្ងរ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 25, 2021

    មានជំងឺលើសសម្ពាធឈាម គួរធ្វើម៉េចខ្លះទើបមិនគ្រោះថ្នាក់ធ្ងន់ធ្ងរ?

    លើស​សម្ពាធ​ឈាម ជា​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ដែល​អាច​បង្កើន​ហានិភ័យ នៃ​ជំងឺ​បេះដូង សរសៃឈាម ខួរក្បាល តម្រង​នោម និង​​ជំងឺ​​ដទៃ​​ទៀត នេះ​បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO)។ ចំពោះ​អ្នក​មាន​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម គួរ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម​នេះ ទើប​មិន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព។

    ១. ពិនិត្យ​សម្ពាធ​ឈាម​ឲ្យ​បាន​ញឹក​ញាប់

    អ្នក​មាន​ជំងឺ​លើស​ឈាម​ត្រូវ​វាស់​សម្ពាធ​ឈាម​ដោយ​ខ្លួន​ឯងឲ្យ​បាន​ញឹក​ញាប់ តែ​មុន​នឹង​វាស់​ត្រូវ​សម្រាក ៤-៥នាទី ចៀស​វាង​ការ​វាស់​សម្ពាធ​ឈាម​ពេល​មាន​អារម្មណ៍​មិន​ស្រួល ធុញ​ថប់​ជា​ដើម។

    ២. ញ៉ាំ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​រាល់​ថ្ងៃ

    លើស​សម្ពាធ​ឈាម​ជា​ជំងឺ​រ៉ាំរ៉ៃ​ដែល​ទាមទារ​ឲ្យ​ប្រើ​ថ្នាំ​មួយ​ជីវិត ហើយ​អ្នក​ជំងឺ​ត្រូវ​លេប​ថ្នាំ​បញ្ចុះ​ឈាម​រាល់​ថ្ងៃ​តាម​វេជ្ជបញ្ជា ទោះបី​សម្ពាធ​យើង​វាស់​ទៅ​ឃើញ​ធម្មតា​ក៏​ដោយ។

    ៣. បញ្ចុះ​ទម្ងន់​បើ​លើស

    ឧស្សាហ៍​ថ្លឹង​គីឡូ​មើល៍ បើ​សិន​សង្កេត​ឃើញ​គីឡូ​ឡើង​លើស​នោះ ត្រូវ​ប្រញាប់​បញ្ចុះ​ទម្ងន់ និង​ញ៉ាំ​អាហារ​សុខភាព ដូចជា​អាហារ​សម្បូរ​កាក​សរសៃ​ច្រើន មាន​បន្លែ​ផ្លែឈើ ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​តិច កាត់​បន្ថយ​ចំណី​អាហារ និង​ភេសជ្ជៈ​មាន​កាឡូរី​ខ្ពស់។

    ៤. កាត់​បន្ថយ​ការ​ញ៉ាំ​ប្រៃ

    អាហារ​ប្រៃ​បង្កើន​ហានិភ័យ​ដល់​សម្ពាធឈាម ដូច្នេះ​ទាំង​អ្នក​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម ឬ​មិន​មាន​ក៏​ដោយ ត្រូវ​កាត់​បន្ថយ​អំបិល​ក្នុង​ការ​ចម្អិន​អាហារ មិន​ត្រូវ​ញ៉ាំ​ប្រៃ​ខ្លាំង​នោះ​ទេ។ ក្នុង១ថ្ងៃ អង្គការ​សុខភាព​ពិភព​លោក ណែនាំ​ឲ្យ​ញ៉ាំ​អំបិល​ត្រឹម​តែ ៥ក្រាម ឬ ១ស្លាបព្រា​កាហ្វេ​ប៉ុណ្ណោះ។

    ៥. បញ្ឈប់​ការ​ជក់បារី-កាត់​បន្ថយ​គ្រឿង​ស្រវឹង

    ការ​ផ្លាស់​ប្តូរ​របៀប​រស់​នៅ​ជា​រឿង​សំខាន់ ក្នុងនោះ​ការ​ឈប់​ជក់​បារី អាច​ការពារ​ជំងឺ​បេះដូង សរសៃ​ឈាម និង​ជំងឺ​ផ្សេងៗ​ជា​ច្រើន​ទៀត។ ចំណែក​ការ​ផឹក​គ្រឿង​ស្រវឹង​ជា​ប្រចាំ ឬ​ច្រើន​លើស​កម្រិត អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​អ្នក​ជំងឺ​កើន​ខ្ពស់ និង​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ថយ​ចុះ។

    ជក់បារី

    ៦. ហាត់​ប្រាណ​ឲ្យ​ទៀង​ទាត់ និង​ត្រូវ​កាត់​បន្ថយ​ស្ត្រេស

    យើង​គួរ​ហាត់​ប្រាណ​យ៉ាង​តិច ៣០នាទី/ថ្ងៃ ដូចជា ដើរ រត់ ជិះកង់ ឬ​ធ្វើ​សកម្មភាព​កីឡា​ផ្សេង​ទៀត និង​ត្រូវ​កាត់​បន្ថយ​ស្ត្រេស ហើយ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ទើប​រាងកាយ​រឹងមាំ អាច​ការពារ​ផល​ប៉ះពាល់​ដល់​បេះដូង និង​សរសៃ​ឈាម។ បន្ថែម​ពី​នោះ​អ្នក​ជំងឺ​លើស​សម្ពាធ​ឈាម​ត្រូវ​តាម​ដាន​សុខភាព​តាម​ការ​ណាត់​ជួយ​ជាមួយ​គ្រូពេទ្យ​អោយ​បាន​ជាប់​លាប់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ May 25, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម