backup og meta

វាស់សម្ពាធឈាមខ្លួនឯង ត្រូវចេះអានលទ្ធផលទាំងនេះ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Apr 06, 2021

    វាស់សម្ពាធឈាមខ្លួនឯង ត្រូវចេះអានលទ្ធផលទាំងនេះ​

    បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ ពេ​ល​ខ្លះ​ត្រូវ​គេ​ចាត់ទុក​ថា​ជា​ «ឃាត​ករ​លាក់​មុខ» ហើយ​មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​ថា​ខ្លួន​លើស​សម្ពាធ​ឈាម​នោះ​ដែរ​។ សមាគម​សុខ​ភាព​បេះដូង​អាមេរិក​លើក​ឡើង​ថា​ភាគ​ច្រើ​​ន​បញ្ហា​លើ​ស​សម្ពាធ​ឈាម​មិន​មាន​ចេញ​រោគ​សញ្ញា​នោះ​ទេ​។

    ដើម្បី​ដឹង​ថា​យើង​មាន​សម្ពាធ​ឈាម​ខ្ពស់​ឬ​យ៉ាង​ណា គឺ​មាន​តែ​ការ​វាស់​សម្ពាធ​ឈាម​ដោយ​គ្រូពេទ្យ ឬ​វាស់​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​។

    ១. លទ្ធ​ផល​នៃ​ការ​វាស់​សម្ពាធ​ឈាម​

    មុន​នឹង​ឈាន​ដល់​លទ្ធ​ផល​វាស់​សម្ពាធ​ឈាម​​ យើង​ត្រូវ​ចេះ​អាន​លេខ​នៅ​លើ​ឧបករ​ណ៍​វាស់​ជាមុន​សិន​។ ឧទាហរណ៍​ថា​​ពេល​វាស់​សម្ពាធ​ឈាម យើង​បាន​ឃើញ​លទ្ធផល​១២០/៨០មិលីម៉ែត្របារ៉ត។ លេខ​១២០​គេ​ហៅ​ថា​លេខsystolic ​ និង​៨០​គេ​ហៅ​ថា​លេខdiastolic ។

    ​សមាគម​សុខ​ភាព​បេះដូង​អាមេរិក​​បញ្ជាក់​ថា​៖

  • សម្ពាធ​ឈាម​ធម្មតា៖ លេខ​Systolic ​នៅ​ក្រោម​១២០ និង​លេខ diastolic នៅ​ក្រោម​៨០​
  • សម្ពាធ​ឈាម​ខ្ពស់​ជាង​ធម្មតា៖ លេខ​Systolic ​នៅ​ចន្លោះ​១២០-១២៩ និង​លេខ diastolic នៅ​ក្រោម​៨០។
  • សម្ពាធ​ឈាម​ខ្ពស់​កម្រិត​១​៖ លេខ​Systolic ​នៅ​ចន្លោះ​១៣០-១៣៩ និង​លេខ diastolic ចន្លោះ​៨០-៨៩។
  • សម្ពាធ​ឈាម​ខ្ពស់​កម្រិត​​២៖ លេខ​Systolic ​នៅ១៤០-ខ្ពស់​ជាង​នេះ និង​លេខ diastolic​នៅ​៩០ ឬ​លើស​ពី​នេះ។
  • សម្ពាធ​ឈាម​ក្នុង​កម្រិត​គ្រោះថ្នាក់៖ លេខ​Systolic​ខ្ពស់​ជាង​១៨០ និង​លេខ diastolic​​ខ្ពស់​ជាង​១២០​។
  • សម្រាប់​អ្នក​មាន​សម្ពាធ​ឈាម​ក្នុង​កម្រិត​គ្រោះ​ថ្នាក់​ត្រូវ​ប្រញាប់​ស្វែង​រក​ការ​សង្គ្រោះ​ពី​គ្រូពេទ្យ​ជា​បន្ទាន់។​​ ដូច​គ្នា​ដែរ អ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់​នៅ​ដំណាក់កាល​ដំបូងៗ ក៏​អាច​ប្រឈម​នឹង​កើត​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ទៅ​ថ្ងៃ​ខាង​មុខ​ផង​ដែរ​។

    សម្ពាធឈាម

    ២. មូល​ហេតុ​លើស​សម្ពាធ​ឈាម​

    ការ​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម​អាច​នាំ​ឲ្យ​មាន​ការ​កកើត​ខ្លាញ់​នៅ​ក្នុង​សរសៃ​ឈាម និង​ធ្វើ​ឲ្យ​សរសៃឈាម​ចង្អៀត​។ ដូច​នេះ នៅ​ពេល​សរសៃឈាម​កាន់តែ​ចង្អៀត សម្ពាធ​ក៏​កើន​ឡើង​កាន់​តែ​ខ្លាំង​ដែរ​។

    ដូច​គ្នា​ដែរ កាលណា​សរសៃឈាម​រង​សម្ពាធ​កាន់តែ​ខ្លាំង ការ​បញ្ជូន​ឈាម​ទៅ​កាន់​កន្លែង​សំខាន់ៗ​នៃ​រាង​កាយ​ក៏​ពិបាក​ដូច​គ្នា ដែល​ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​​ភ្នែក ជើង និង​បេះដូង ប្រឈម​នឹង​ហានិភ័យ​ផ្សេងៗ​។ អ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់ អាច​​ប្រឈម​នឹង​ជំងឺ​​បេះដូង និង​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរក្បាល​។​

    កត្តា​ប្រឈម​កើត​មាន​បញ្ហា​លើស​សម្ពាធ​ឈាម​៖

    • អាយុ
    • គ្រួសារ​មាន​ប្រវត្តិ​លើស​សម្ពាធ​ឈាម
    • របប​អាហារ​សម្បូរ​ជាតិ​ប្រៃ​
    • លើស​ទម្ងន់​
    • មិន​សូវ​បញ្ចេញ​ពលកម្ម​
    • ជក់បារី
    • ផឹក​គ្រឿង​ស្រវឹង​ច្រើន​
    • ស្ត្រេស​ច្រើន
    • ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន​ពេក

    ការ​ផ្លាស់​ប្តូរ​របៀបរប​ប​រស់​នៅ​អាច​ជួយ​យើង​ការ​ពារ​ខ្លួន​ពី​បញ្ហា​លើស​សម្ពាធ​ឈាម​នេះ​បាន​។

    ៣. វិធី​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​នៅ​ទាប​

    ការ​ផ្លាស់​ប្ដូរ​របៀប​របប​រស់​នៅ​អាច​ជួយ​ឲ្យ​សម្ពាធ​ឈាម​របស់​យើង​ចុះ​នៅ​កម្រិត​ធម្មតា​បាន​។ យ៉ាងណា ក៏​នៅ​មាន​មនុស្ស​ខ្លះ​ត្រូវ​ការ​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា​ដើម្បី​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​វិល​មក​រក​សភាព​ធម្ម​តា​វិញ​។​ ខាង​ក្រោម​នេះ​ជា​វិធី​សាស្រ្ត​មួយ​ចំនួន​ជួយ​ឲ្យសម្ពាធ​ឈាម​វិល​មក​រក​សភាព​ធម្មតា​វិញ​៖​

    • រក្សា​ទម្ងន់​នៅ​ថេរ​ល្អ
    • ហាត់​ប្រាណ​បែប​អារ៉ូបិក ឬ​ដើរ​ឲ្យ​បាន​៣០​ទៅ​៤០​នាទី​ក្នុង​មួយ​ថ្ងៃ​
    • កាត់​បន្ថយ​អំបិល​ក្នុង​របប​អាហារ
    • ឈប់​ជក់​បារី
    • ផឹក​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​​តិច​តូច
    • កុំ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​ច្រើន​ពេក​
    • ​​រក​វិធី​ដោះ​ស្រាយ​បញ្ហា​ស្ត្រេស
    • កាត់​បន្ថយ​អាហារ​សម្បូរ​ខ្លាញ់
    • ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Apr 06, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម