backup og meta

ញ៉ាំ​ស្ករ​ច្រើន មិន​ត្រឹម​តែ​ទឹក​នោម​ផ្អែម​ទេ ឆ្អឹង​ក៏​ឆាប់​ពុក​ដែរ

ញ៉ាំ​ស្ករ​ច្រើន មិន​ត្រឹម​តែ​ទឹក​នោម​ផ្អែម​ទេ ឆ្អឹង​ក៏​ឆាប់​ពុក​ដែរ

​ជាតិ​ស្ករ​មួយ​ប្រភេទ ហៅថា ហ្រ្វាក់តូស (Fructose) គេ​ច្រើន​ប្រទះឃើញ​បំផុត​ក្នុង​ម្ហូប​អាហារ ដែល​ងាយ​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ធាត់ ​បញ្ហា​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម។ ក្រៅពី​គ្រោះថ្នាក់​សុខភាព​ទាំង​នោះ ការ​សិក្សា​ថ្មី​បង្ហាញ​ថា​ សារធាតុ​ហ្រ្វាក់តូស ក៏​អាច​ប៉ះពាល់​សុខភាព​ឆ្អឹងដែរ។

១- ញ៉ាំ​ជាតិ​ស្ករ​ហ្រ្វាក់តូស​ធ្វើ​ឲ្យ​រាង​កាយ​ស្រូប​កាល់ស្យូម​បាន​តិច

កាល់ស្យូម ជា​រ៉ែ​មួយ​ប្រភេទជួយ​ទ្រទ្រង់​រចនាសម្ព័ន្ធ​ឆ្អឹង និង​សុខភាព​ទូទៅ។ រាងកាយ​យើង មិន​អាច​ផលិត​ជាតិ​កាល់ស្យូម​បាន​ទេ​ ដូច្នេះ​កាល់ស្យូម​ត្រូវ​ទទួល​ពី​របប​អាហារ។ រាងកាយ​ជា​អ្នក​គ្រប់គ្រង​កម្រិត​ជាតិ​​កាល់ស្យូម​ ការ​ស្រូប​របស់​ពោះវៀន និង​តម្រង​ទឹក​នោម ព្រមទាំង​ការ​ស្រូប និង​បញ្ចេញ​ជាតិ​កាល់ស្យូម​ពី​ឆ្អឹង​មាន​សកម្ម​ភាព​ច្បាស់​លាស់។ ដើម្បី​ពិនិត្យ​មើលថា ​តើ​ជាតិ​ហ្រ្វាក់តូស បង្អាក់​ដំណើរ​សកម្មភាព​ទាំងនោះ​ដូចម្ដេច​ខ្លះ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ផ្ដល់​អាហារ​មាន​ជាតិ​ហ្រ្វាក់តូស​ខ្ពស់​ឲ្យ​សត្វ​កណ្ដុរ។

ការ​ស្រូប​យក​ជាតិ​កាល់ស្យូម​របស់​សត្វ​កណ្ដុរ​ទាំងនោះ មាន​ការ​ធ្លាក់​ចុះ ធ្វើ​ឲ្យ​កម្រិត​កាល់ស្យូម​នៅ​ក្នុង​ខ្លួន​ទាប​ជាង​មុន។ ប្រតិកម្ម​នេះ ធ្វើ​ឲ្យ​ឆ្អឹង​បញ្ចេញ​កាល់ស្យូម​ក្នុង​ការ​ទប់​ឲ្យ​មាន​តុល្យភាព​កម្រិត​ជាតិ​កាល់ស្យូម​ក្នុង​ខ្លួន ជាហេតុ​បណ្ដាល​ឲ្យ​បាត់បង់ញ៉ាំ​ប្រៃ ធ្វើ​ឲ្យ​ឈឺ​ខ្នង ឈឺ​ចង្កេះ​។

២- ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ពេក​នាំ​ឲ្យ​កាល់ស្យូម​ថយ​ចុះ

ការ​ស្រាវជ្រាវបាន​ពិនិត្យ​ទៅ​លើ​អ្នក​មាន​សុខភាព​ល្អ និង​មាន​ហានិភ័យ​ខ្ពស់​កើត​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម​ ដោយ​រក​ឃើញ ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ពេក ធ្វើ​ឲ្យ​រាងកាយ​បញ្ចេញ​ជាតិ​កាល់ស្យូម​ក្នុង​បរិមាណ​ដ៏​ច្រើន​តាមរយៈ​ទឹក​នោម។

៣- ជាតិ​ស្ករ​ច្រើន​ពេក​បង្កើន​កម្រិត​អ័រម៉ូន​ក័រទីសុល (Cortisol)

កម្រិត​ខ្ពស់​អ័រម៉ូន​ក័រទីសុល ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ទៅ​លើ​សុខភាព​ឆ្អឹង។ ​ជា​ទូទៅ​ កម្រិត​អ័រ​ម៉ូន​នេះក្នុង​រាង​កាយ​ អាច​កើន​ឡើង ពេល​យើង​មាន​បញ្ហា​ស្ត្រេស។ គេ​សង្កេត​ឃើញ​ថា​ ញ៉ាំ​ជាតិ​ស្ករ​ខ្ពស់ ក៏​អាច​បង្កើន​កម្រិត​អ័រម៉ូន​ក័រទីសុល​ដូចគ្នា។ ការ​សិក្សា​លើ​សត្វ​ Hamster (កណ្តុរ​គ្មា​នកន្ទុយ) បង្ហាញ​ថា របប​អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់ អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ពុក​ឆ្អឹង ទោះបី​ជា​ញ៉ាំ​ជាតិ​កាល់ស្យូម​គ្រប់​គ្រាន់​ក៏​ដោយ។

អត្ថបទពាក់ព័ន្ធ​៖

៤- ញ៉ាំ​ផ្លែ​ឈើ និង​បន្លែ​ច្រើន​ម៉េច​ដែរ?

ការ​សិក្សាបាន​លើក​ឡើង​ភាគច្រើន​ផ្ដោត​លើ​ប្រភេទ​ស្ករ​កែច្នៃ ជាង​ស្ករ​ធម្មជាតិ​ដែល​រក​ឃើញ​ក្នុង​ម្ហូប​អាហារ។ នេះ​ដោយសារ​ក្នុង​ផ្លែ​ឈើ​មាន​ជាតិ​ស្ករ​ក៏​ពិត​មែន ប៉ុន្តែ​ក៏​សម្បូរ​ជាតិ​សរសៃ​ដែរ ដែល​រារាំង​ការ​បញ្ចេញ​ម៉ូលេគុល​ស្ករ​បាន។ បើ​យើង​គ្រប់គ្នា​ចង់​ការពារ​ឆ្អឹង​ យើង​គួរ​​កម្រិត​ជាតិ​ស្ករ​ត្រឹម​ត្រូវ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ។

៥- គន្លឹះ​ជួយ​ញ៉ាំ​ជាតិ​ស្ករ​ក្នុង​កម្រិត​ទាប

អត្រា​ចាំ​រសជាតិ​របស់​អណ្ដាត គឺ​ធម្មតា​មាន​រយៈ​ពេល ១០ ថ្ងៃ មាន​ន័យ​ថា បើ​យើង​អាច​តម​មិន​ញ៉ាំផ្អែម​រយៈពេល​ ១០ ​ថ្ងៃ អណ្តាត​នឹង​ចង​ចាំ​រសជាតិ​ថ្មី មិន​ចាំ​ពី​រស​ជាតិ​អាហារ​មាន​ស្ករ​នោះ​ឡើយ។ យ៉ាង​ណា យើង​ក៏​មិន​អាច​ខ្វះ​ជាតិ​ស្ករ​បាន​ដូច​គ្នា តែ​បើ​ចង់​បាន​ភាព​រសជាតិ​ផ្អែម​ក្នុង​ជីវិត​ ចូរ​ព្យាយាម​ប្រើ​ទឹកឃ្មុំ ព្រោះ​ទឹកឃ្មុំ​មាន​សារធាតុ​ចិញ្ចឹម និង​រក្សា​រសជាតិ​ផ្អែម​ក្នុង​កម្រិត​មធ្យម ឬ​អាច​ប្ដូរ​ទៅ​ប្រើ​រុក្ខ​ជាតិ​ម្យ៉ាង​ឈ្មោះ Stevia (នៅ​ខ្មែរ​គេ​និយម​ហៅ​ស្មៅ​ផ្អែម) ព្រោះ​រសជាតិ​ផ្អែម​របស់​វា គឺ​បាន​មកពី​ប្រភព​រុក្ខជាតិ មាន​រសជាតិ​ឆ្ងាញ់ និង​ធ្វើ​ឲ្យ​សុខភាព​ល្អ​ជាង​ស្ករ​យើង​ប្រើ​ធម្មតា។

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The Relationship Between Fructose and Bone Fragility. http://www.livescience.com/23039-fructose-effects-calcium-absorption-nsf-bts.html. Accessed April 18, 2017.

Is Sugar Toxic For Your Bones? https://saveourbones.com/is-sugar-toxic-for-your-bones/. Accessed April 18, 2017.

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ CHIN Ven

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ទម្លាប់ញ៉ាំប្រៃគ្រោះថ្នាក់ខ្លាំង អ៊ីចឹងរៀនកាត់បន្ថយតាមវិធីងាយៗទាំងនេះ

រោគសញ្ញាទាំងនេះបង្ហាញថាយើងញ៉ាំអាហារមានជាតិ​ប្រៃច្រើនពេកហើយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម