backup og meta

ដឹងអត់! កើតមុនលើផ្ទៃមុខក៏អាចបញ្ជាក់ពី​បញ្ហា​សុខភាពដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 03, 2020

    ដឹងអត់! កើតមុនលើផ្ទៃមុខក៏អាចបញ្ជាក់ពី​បញ្ហា​សុខភាពដែរ

    បញ្ហា​មុខ​មុន​អាច​បង្ក​ឡើង​ដោយ​កត្តា​ជាច្រើន ប៉ុន្តែ​កត្តា​ខ្លះ​អាច​មក​ពី​រាងកាយ​របស់​យើង។ អ្នក​ឯកទេស​ជំងឺ​សើស្បែក​គិត​ថា​មុន​នៅ​ផ្នែក​ណា​មួយ​នៅ​លើ​មុខ​អាច​បង្ក​ដោយ​មូលហេតុ​ច្រើន។ អត្ថបទ​នេះ​បង្ហាញ​ពី​មូលហេតុ​ដែល​បង្ក​ដោយ​មុន​នៅ​តាម​ផ្នែក​​នីមួយៗ​នៅ​លើ​ផ្ទៃមុខ។

    . ថ្ងាស

    ការ​មាន​មុន​នៅ​លើ​ថ្ងាស​អាច​បណ្ដាល​មក​ពី​ស្ត្រេស​ខ្លាំង ឬ​មាន​កាល​វិភាគ​គេង​មិន​ត្រឹមត្រូវ។ ក្រៅពីនេះ​ក៏​បង្ហាញ​ពី​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ដូចជា​របប​អាហារ​ដែល​សម្បូរ​ដោយ​ជាតិសរសៃ ឬ​អាច​មក​ពី​បញ្ហា​ថ្លើម។

    . ចង្កា និង​ថ្គាម

    នៅ​ពេល​មាន​មុន​នៅ​ចង្កា​ និង​ថ្គាម​ភាគ​ច្រើន​គឺ​មុន​អ័រម៉ូន​ដែល​យើង​ត្រូវ​ពិនិត្យ​មើល​កម្រិត​អ័រម៉ូន។ មុន​ប្រភេទ​នេះ​អាច​បណ្ដាល​មក​ពី​កម្រិត​អ័រម៉ូន​អង់ដ្រូសែន (androgen) ច្រើន។ ម៉្យាងទៀត មុន​អ័រម៉ូន​តែង​កើត​មាន​អំឡុងពេល​ស្ត្រី​មក​​រដូវ។

    . គែម​ជុំវិញ​មុខ

    បញ្ហា​អ័រម៉ូន​ក៏​ជា​មូលហេតុ​សម្រាប់​បញ្ហា​មុន​មាន​នៅ​តាម​ជើងសក់ និង​ជិត​ត្រចៀក។ មុន​នៅ​គែម​មុខ​នេះ​ក៏​បង្ក​ដោយ​ការ​កក​ស្ទះ​រន្ធ​ញើស​។ យើង​អាច​នឹង​ត្រូវ​ពិនិត្យ​គ្រឿង​តុបតែង​មុខ ផលិតផល​ថែរក្សា​ស្បែក ឬ​សាប៊ូ​ជាដើម​។​

    . ថ្ពាល់

    មុន​នៅ​លើ​ថ្ពាល់​អាច​បង្ក​ដោយ​ការ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន ដូច​នេះ​គួរ​កំណត់​ការ​ញ៉ាំ​ជាតិ​ស្ករ​ប្រចាំ​ថ្ងៃ ហើយ​ថ្ពាល់​ក៏​មាន​ទាក់ទង​នឹង​សួត​ដែរ។ ហេតុ​នេះ​ហើយ​មុន​លើ​ថ្ពាល់​អាច​មក​ពី​បញ្ហា​ផ្លូវ​ដង្ហើម និងមូលហេតុ​ផ្សេង​ទៀតដូចជាការ​ប្រើ​ទូរស័ព្ទ​ដៃ។ អេក្រង់​ទូរសព្ទ​មាន​បាក់តេរី​ជាច្រើន​ដែល​អាច​ចម្លង​មក​លើ​មុខ​។ ដូចនេះ​យើង​គួរ​ឧស្សាហ៍​សម្អាត​អេក្រង់​ទូរស័ព្ទ​ជាមួយ​ទឹក​សម្លាប់​មេរោគ។

    . ចន្លោះ​ចិញ្ចើម

    ប្រសិនជា​យើង​ឡើង​មុខ​នៅ​ចន្លោះ​ចិញ្ចើម​នោះ​អាច​មក​ពី​បញ្ហា​ថ្លើម។ ថ្លើម​មាន​មុខងារ​ច្រើន និង​ដើរ​តួ​សំខាន់​ក្នុង​ការ​រំលាយ​អាហារ និង​ធ្វើ​មេតាបូលីស។ មុន​នៅ​ចន្លោះ​ចិញ្ចើម​មាន​ន័យ​ថា​របប​អាហារ​របស់​យើង​គឺ​មិន​ល្អ និង​មាន​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន។

    .នៅ​ច្រមុះ និង​ខាង​លើ​បបូរមាត់

    មុន​នៅ​លើ​ច្រមុះ​បង្ហាញ​ថា​យើង​ញ៉ាំ​អាហារ​មាន​ជាតិ​ហឹរ​ ប្រៃ និង​ប្រេង​ច្រើន។ យក​ល្អ​គួរ​បន្ថយ​ការ​ញ៉ាំ​អាហារ​ប្រភេទ​នេះ និង​យក​ចិត្តទុកដាក់​ទៅ​លើ​សុខភាពបេះដូង និង​សម្ពាធឈាម។ រីឯ​មុន​នៅ​ខាង​លើ​បបូរមាត់​អាច​មក​ពី​បញ្ហា​បេះដូង ឬ​សួត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 03, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម