backup og meta

ទំពារស្ករកៅស៊ូពេលនេះ ជួយកម្ចាត់មេរោគក្នុងមាត់ និងបង្ការធ្មេញពុក

ទំពារស្ករកៅស៊ូពេលនេះ ជួយកម្ចាត់មេរោគក្នុងមាត់ និងបង្ការធ្មេញពុក

ការ​ទំពារ​ស្ករ​កៅស៊ូ​ នៅ​ក្រោយ​ពេល​បាយ អាច​ជួយ​បង្ការ​​ធ្មេញ​ឱ្យ​ចៀស​ឆ្ងាយ​​ពី​អាការៈ​​​ ពុក​ ឬ​ឆាប់​​ខូច​​បា​ន​ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​វិទ្យាសាស្រ្ត។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​មើល​លើ​ករណី​សិក្សា​ជា​ច្រើន ឃើញ​ថា ការ​​ញ៉ាំ​ទំពារ​​​​​ស្ករ​កៅ​ស៊ូ ពិត​ជា​​​អាច​កាត់​បន្ថយ​​ហានិភ័យ​ធ្មេញ​ពុក​​បាន​២៨​ភាគ​រយ នេះ​បើ​ធៀប នឹង​អ្នក​ពុំ​ដែល​ញ៉ាំ​ស្ករ​កៅស៊ូ​សោះ។

នៅ​ក្នុង​ស្ករ​កៅ​ស៊ូ មាន​ផ្ទុក​សារធាតុ​ប្រឆាំង​បាក់តេរី​ ពីរ​សំខាន់​គឺ Xylitol និង​Sorbitol ហើយ​វា​ក៏​ជួយ​​ជម្រុញ​ឱ្យ​ប្រព័ន្ធ​ស៊ាំ​ក្នុង​រាង​កាយ​​​បង្កើន​ប្រូតេអ៊ីន​ទៅ​​​សម្អាត​បាក់តេរី​ចេញ​ពី​ក្នុង​មាត់​ផង​ដែរ​។ បន្ថែម​ពី​នោះ ស្ករ​កៅ​ស៊ូ បង្ក​ឱ្យ​​​​​ចេញ​ទឹក​មាត់​ច្រើន ជួយ​ឱ្យ​​លាង​សម្អាត​​ជាតិ​អាស៊ីដ​​(កើត​ពី​សំណល់​អាហារ​យើង​បរិភោគ) ក្នុង​មាត់​ចេញ​តាម​ធម្មជាតិ ដែល​ជា​ធម្មតា​ជាតិ​អាស៊ីដ​ទាំង​នោះ​នៅ​ជាប់​ក្នុង​មាត់​ និង​ធ្មេញ​​រយៈ​ពេល​២០​នាទី។ ​

អត្ថបទពាក់ព័ន្ធ៖

តែ​យ៉ាង​ណាមិញ​ ក្រៅ​ពី​លទ្ធ​ផល​វិជ្ជមាន​ខាង​លើ​នេះ ក្រុម​​អ្នក​ស្រាវជ្រាវ​ ក៏​បាន​រក​ឃើញ​ដែរ​ថា ប្រភេទ​ស្ករ​កៅស៊ូ ដែល​មាន​រសជាតិ​ផ្លែ​ឈើ ឬ​ជាតិ​ស្ករ​ច្រើន ក៏​អាច​បង្ក​ជា​បញ្ហា​​​ដល់​​​កាចា​ធ្មេញ​​​​។ ដូច្នេះ​ ក្រុម​ការងារ​ស្រាវជ្រាវ​​នៃ សាកលវិទ្យាល័យ King’s College នៃ​ក្រុង​ឡុងដ៍​ ចក្រភព​អង់គ្លេស ដែល​បាន​ចុះ​ស្រាវជ្រាវ​​ពី​​ករណី​សិក្សា​ខាង​លើ​ក៏​បាន​ណែ​នាំ ឱ្យ​ជ្រើស​​ប្រភេទ​​ស្ករ​កៅស៊ូ​ណា​ដែល​មាន​ពុំ​មាន​ជាតិ​ស្ករ (sugar-free) ឬ​មាន​តិច​តួច​៕ ​

ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dailymail.co.uk/health/article-7697539/Why-chew-sugar-free-gum-avoid-teeth-rotting.html

កំណែ​ប្រែបច្ចុប្បន្ន

01/12/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ product-hhg


អត្ថបទពាក់ព័ន្ធ

ក្រុមអ្នកស្រាវជ្រាវថា ផឹកស្រាតិចតួចទៅមធ្យមផ្តល់ផលល្អដល់សុខភាពបេះដូង

បើមិនចង់គាំងបេះដូងពេលហាត់ប្រាណទេនោះ គួរជៀសវាងកំហុសឆ្គងទាំងនេះ


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Dec 01, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម