backup og meta

ក្បួនងាយៗ បន្ថយហានិភ័យគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល

ក្បួនងាយៗ បន្ថយហានិភ័យគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល

និយាយ​ដល់​បញ្ហាជំងឺ​ថប់​បារម្ភ និង​ដាច់​សរសៃ​ឈាម​ខួរក្បាល នរណា​ក៏​តក់ស្លុក​ដែរ ព្រោះ​អាច​ឆក់​យក​ជីវិត​យើង​គ្រប់​វិនាទី។ ទោះ​បី​ជា​ជំងឺ​ទាំង ២ មុខ​នេះ​កាច​សាហាវ​ពិត​មែន តែ​យើង​អាច​បង្ការ និង​កាត់​បន្ថយ​ហានិភ័យ​បាន តាមរ​យៈ​សកម្មភាព របៀប​របប​រស់នៅ និង​ហូប​ចុក​ប្រចាំ​ថ្ងៃ។

អង្គការ​សុខភាព​ពិភពលោក (WHO) បានណែនាំនូវ​តិចនិក​ងាយៗ ៦ យ៉ាង ដើម្បី​បន្ថយ​ហានិភ័យ​​ជំងឺ​គាំង​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរក្បាល​។

១- កុំ​ជក់​បារី

ជក់បារី ឬ​ស្រូប​ផ្សែង​បារី​ពី​គេ នាំ​ឲ្យ​កើត​ជំងឺ​ច្រើន​មុខ ក្នុង​នោះ​ក៏​មាន​ជំងឺ​គាំង​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ដែរ ដូច្នេះ​យើង​កុំ​សាក​វា​ឲ្យ​សោះ តែ​បើ​ជ្រុល​ជា​ជក់​ហើយ ត្រូវ​ព្យាយាម​ផ្តាច់​វា ដើម្បី​សុខភាព​យើង។

អត្ថបទពាក់ព័ន្ធ៖ វិធីសង្គ្រោះបឋម ពេលជួបករណីមានមនុស្សគាំងបេះដូង

២- កុំ​ញ៉ាំ​ប្រៃ

ញ៉ាំ​ប្រៃ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ធ្វើ​ឲ្យ​យើង​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន ​មាន​បញ្ហា​តម្រង​នោម មាន​បញ្ហា​សរសៃ​ឈាម កើត​ជំងឺ​លើស​ឈាម យក​ល្អ​យើង​គួរ​ញ៉ាំអំបិល​តិច​ជាង ៥ ក្រាម/ថ្ងៃ (១ស្លាប​ព្រា​កាហ្វេ) ក្នុង​របប​អាហារ​យើង។

អត្ថបទពាក់ព័ន្ធ៖ ញ៉ាំ​ប្រៃ គ្រោះថ្នាក់​ខ្លាំង កើត​លើស​ឈាម​ផង មហារីក​ផង

៣- ញ៉ាំ​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន

សាច់​ញ៉ាំ​ទៅ​ឆ្ងាញ់ សម្បូរ​ប្រូតេអ៊ីន​ពិត​មែន តែ​បើ​ញ៉ាំ​ច្រើន​ពេក​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​វិញ​ទេ ដូច្នេះ​គួរ​តែ​ងាក​មក​ញ៉ាំ​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន ព្រោះ​វា​សម្បូរ​វីតាមីន ជាតិ​ទឹក និង​កាក​សរសៃ ធ្វើឲ្យ​ស្បែក​ស្អាត ងាយ​ស្រួល​រំលាយ​អាហារ មាន​សារធាតុ​ចិញ្ចឹម​ចាំបាច់​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ផ្សេងៗ ពិសេស​ជំងឺ​គាំង​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរក្បាល។

៤- ហាត់​ប្រាណ​ជា​ប្រចាំ

ហាត់​ប្រាណ​ទៀង​ទាត់​ជួយ​សុខភាព​យើង​ច្រើន​ណាស់ ជំងឺ​ដង្កាត់​ក៏​មិន​សូវ​កើត​មាន​ទេ បើ​និយាយ​ពី​គីឡូ​វិញ​នៅ​ថេរ ឯ​ប្រព័ន្ធ​ឈាម​រត់​ទៅ​ចិញ្ចឹម​បេះដូង ឬ​ខួរ​ក្បាល​បាន​ល្អ កាត់​អាការៈ​គាំង​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។

អត្ថបទពាក់ព័ន្ធ៖ លំហាត់​ប្រាណ ៤ ប្រភេទ ជួយ​ឲ្យ​បេះដូង​ល្អ ទោះ​រវល់​ប៉ុនណា​ក៏​ដោយ

ហាត់ប្រាណ

៥- កុំផឹក​គ្រឿង​ស្រវឹង​លើស​កម្រិត

ជាតិ​អាល់កុល​ដែល​មាន​ក្នុង​គ្រឿង​ស្រវឹង កាល​ណា​យើង​ញ៉ាំ​ច្រើន​ពេក ក៏​ប្រឈម​នឹង​ជំងឺ​គាំង​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ដែរ។

អត្ថបទពាក់ព័ន្ធ៖ ​ស្រា អាច​ធ្វើ​ឲ្យ​​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​បាន

៦- ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា​ឲ្យ​បាន​ទៀង​ទាត់

ក្នុង​ករណី​យើង​មាន​ជំងឺ​លើសឈាម ឬ​ទឹកនោម​ផ្អែម ត្រូវ​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា​ឲ្យ​បាន​ទៀង​ទាត់​ពេលវេលា នោះ​ទើប​មិន​ឈាន​ទៅ​ប្រឈម​នឹង​ជំងឺ​គាំង​បេះដូង ឬ​ដាច់​សរសៃ​ឈាម​ខួរក្បាល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ក្រុមអ្នកស្រាវជ្រាវថា ផឹកស្រាតិចតួចទៅមធ្យមផ្តល់ផលល្អដល់សុខភាពបេះដូង

បើមិនចង់គាំងបេះដូងពេលហាត់ប្រាណទេនោះ គួរជៀសវាងកំហុសឆ្គងទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម