backup og meta

បើរាងកាយមានសញ្ញាទាំងនេះ បញ្ជាក់ថា តម្រងនោមដំណើរការមិនល្អ

បើរាងកាយមានសញ្ញាទាំងនេះ បញ្ជាក់ថា តម្រងនោមដំណើរការមិនល្អ

តម្រង​នោម​មាន​តួនាទី​សំខាន់​ខ្លាំង​ណាស់​ក្នុង​រាងកាយ​យើង កាលណា​វា​ធ្វើការ​មិន​បាន​ល្អ​រាងកាយ​យើង​ក៏​ជួប​ផល​រំខាន​មួយ​ចំនួន​ដែរ។ នេះ​ជា​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ។ លោក​បាន​បន្ថែម​ទៀត​ថា បើ​ក្នុង​ករណី​តម្រង​នោម​ធ្វើការ​មិន​បាន​ល្អ និង​មិន​បាន​បំពេញ​តួនាទី​សម្អាត​រាងកាយ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ វា​នឹង​បង្ក​ឲ្យ​មាន​បញ្ហាប៉ះពាល់ និង​គ្រោះថ្នាក់​ដល់​តម្រងនោម​ជាច្រើន​ដូចជា៖

– តម្រង​នោម​ផ្ទុក​ជាតិ​​ពុល​ពេញ

– មាន​ឆ្លង​មេរោគ​ទៅ​ក្នុង​តម្រង​នោម

– កើត​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ

– ខ្សោយ ឬ​ខូច​តម្រង​នោម

– ចូល​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ ធ្វើឲ្យ​ខូច​តម្រង​នោម​ទាំង​ស្រុង អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក​តម្រង​នោម​ជាដើម ដែល​តម្រូវ​ឲ្យ​លាង​ឈាម​ជា​ប្រចាំ ឬ​ត្រូវ​ប្ដូរ​តម្រង​នោម​តែ​ម្ដង។

ដូចនេះ​បើ​សង្កេត​ឃើញ​ថា​ខ្លួនឯង​មាន​រោគសញ្ញា​មួយ​ចំនួន​ដូច​ខាងក្រោម ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​បញ្ជាក់​ថា​តម្រង​នោម​មាន​ឆ្លង​មេរោគ និង​ដំណើរការ​ខុស​ប្រក្រតី​អ្វី​ឬ ទេ៖

តម្រងនោម

– នោម​ញឹក

– មាន​ការ​ឈឺ​ចុក​ចាប់​នៅ​ពេល​នោម​ម្តង​ៗ

– ពេល​ខ្លះ​នោម​មាន​ឈាម​មក​ជាមួយ

– ឧស្សាហ៍​រាន់​នោម

– ឈឺ​ចុកចាប់​នៅ​ត្រង់​ឆ្អឹង​ខ្នង​ភ្លាម ៗ

– អស់កម្លាំង​ល្ហិតល្ហៃ

– មាន​អាការៈ​ហើម​តាម​រាងកាយ​ជាពិសេស​នៅ​ត្រង់ ដៃ ជើង ប្រអប់ជើង និង​ក្បាល​ជង្គង់

– ចុក ណែន និង​សៀត​ពោះ

– លែង​ឃ្លាន​ចំណីអាហារ និង​ស្រក​ទម្ងន់​ខុស​ពី​ធម្មតា

– ពណ៌​ក្រចក​ដៃ​ប្រែ​ជា​មាន​ស្នាម​រួញ​ៗ

– ស្បែក​ឡើង​កន្ទួល និង​រមាស់

– មាន​អារម្មណ៍​ចង់​ក្អួត​ចង្អោរ និង​ក្អួត​តែ​ម្ដង ឬ​ពិបាក​ដកដង្ហើម

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

20/11/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

ចេញរោគសញ្ញាទាំងនេះ តម្រងនោមមានបញ្ហាហើយ

Adrenal cancer (ជំងឺមហារីកក្រពេញលើតម្រងនោម)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 20, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម