ទៅបន្ទប់ទឹកញឹកញាប់នៅពេលយប់ ច្បាស់ជារំខានដំណេកយើង និងធ្វើឲ្យការគេងមិនបានស្កប់ស្កល់ល្អជាមិនខាន។ យ៉ាងណា វិធីសាស្ត្រមួយចំនួន អាចជួយដោះស្រាយបញ្ហានេះបាន ដើម្បីឲ្យយើងអាចគេងបានស្រួលវិញ។ យ៉ាងណា យើងគួរពិភាក្សាជាមួយគ្រូពេទ្យបើយើងមានបញ្ហានោមយប់ញឹកញាប់ជាងធម្មតា ព្រោះថាបញ្ហានេះអាចជារោគសញ្ញានៃបញ្ហាសុខភាពមួយចំនួនដែរ។
១. កត់ត្រាចំនួនដងនៃការនោមប្រចាំថ្ងៃ
គ្នាយើងអាចសាកល្បងតាមដានការផឹកទឹក និងការនោមរបស់យើងប្រចាំថ្ងៃ។ កត់ចំណាំមើលថាតើយើងនោមញឹកតែនៅពេលថ្ងៃ ឬពេលយប់។ បើសិនជាយើងនោមច្រើនជាង១០ដងក្នុងរយៈពេល២៤ម៉ោង នោះអាចថាច្រើនហើយ។ យ៉ាងណា គ្នាយើងក៏គួរដឹងដែរថា ការនោមញឹកអាចមកពីយើងផឹកទឹក ឬភេសជ្ជៈច្រើន ឬក៏អាចមកពីបញ្ហាសុខភាពផងដែរ។
ឧទាហរណ៍ ដូចជាយើងប្រើថ្នាំបញ្ចុះនោម វាក៏បង្កឲ្យនោមញឹកផងដែរ។ មួយវិញទៀតកត្តាវ័យក៏ជាមូលហេតុមួយដែរ ពេលយើងវ័យកាន់តែចាស់ ថ្វីបើសមត្ថភាពប្លោកនោមមិនបានថយចុះ តែសភាពទូទៅនៃសកម្មភាពប្លោកនោមបែរជាកើនឡើងទៅតាមវ័យដែរ។ បើយើងមានវ័យចន្លោះពី៦៥ទៅ៧០ឆ្នាំ ហើយត្រូវក្រោកទៅបន្ទប់ទឹកនៅពេលយប់ញឹកជាងពីរដងក្នុងមួយយប់ គួរតែទៅជួបពិភាក្សាជាមួយគ្រូពេទ្យ។ ដូចគ្នាដែរ បើយើងវ័យលើសពី៧០ឆ្នាំ និងទៅបន្ទប់ទឹកលើសពីបីដងក្នុងមួយយប់ ក៏គួរពិភាក្សាជាមួយគ្រូពេទ្យដែរ។
២. ផឹកទឹកពីរម៉ោងមុនចូលគេង
បើយើងផឹកទឹកជិតនឹងម៉ោងចូលគេងពេក នឹងធ្វើឲ្យយើងត្រូវឡើងនោមនៅពេលយប់ដែរ។ ដូចគ្នាដែរ យើងក៏ត្រូវកម្រិតការផឹកគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិកាហ្វេអ៊ីនដូចគ្នា ដែលអ្វីទាំងនេះភ្ញោចដល់ប្លោកនោមបានពេញមួយថ្ងៃ។ បើគ្នាយើងជាអ្នកញ៉ាំគ្រឿងស្រវឹង ហើយត្រូវឡើងនោមពេលយប់ញឹកញាប់ គួរតែកាត់បន្ថយការផឹកគ្រឿងស្រវឹង ព្រមជាមួយនឹងការកាត់បន្ថយការផឹកកាហ្វេផងដែរ។
៣. ពិនិត្យបញ្ហាដំណេក
[embed-health-tool-bmi]