backup og meta

​ចូលចិត្ត​ផឹក​តែ​ទឹកកក​ច្រើន​ ប្រឈម​កើត​ក្រួស​តម្រង​នោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចូលចិត្ត​ផឹក​តែ​ទឹកកក​ច្រើន​ ប្រឈម​កើត​ក្រួស​តម្រង​នោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ទឹក​កក​គឺ​ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​មួយ​ ពីព្រោះ​វា​ផ្ដល់​ភាព​ស្រស់ស្រាយ​ និង​​មាន​កាឡូរី​ទាប​។ យ៉ាង​ណា​មិញ អ្នក​ដែល​ចូលចិត្ត​​ផឹក​តែ​ទឹកកក​ក៏​អាច​ប្រឈម​​ហានិភ័យ​ខ្ពស់​នៃ​ការវិវត្ត​ទៅ​ជា​​ក្រួស​តម្រង​នោម​​ដូច​គ្នា​។ យោង​តាម​ការ​ស្រាវជ្រាវ​មួយ​ពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​Loyola បាន​ពន្យល់​ថា តែ​ទឹក​កក​ផ្ទុក​កម្រិត​សារធាតុ​Oxalateខ្ពស់​ ​ជា​សារធាតុ​គីមី​ដែល​នាំ​ឲ្យ​កកើត​គ្រីស្តាល់​តូច​ៗ​​ធ្វើ​ពី​ជាតិ​រ៉ែ និង​អំបិល​នៅ​ក្នុង​ទឹក​នោម។

ទោះ​បី​ជា​គ្រីស្តាល់​ទាំង​នេះ​ មិន​បង្ក​គ្រោះថ្នាក់​ក៏​ពិតមែន​ ប៉ុន្តែ​នៅ​ពេល​ដែល​វា​កាន់​តែ​ធំ​ទៅ​ៗ​​ វា​អាច​នឹង​ជាប់​នៅ​បំពង់​តូច​ៗ​ដែលភ្ជាប់​បង្ហូរ​ទឹក​នោម​ពី​តម្រង​នោម​ទៅ​កាន់​ប្លោក​នោម​។ ដូច្នេះ​ហើយ​ សម្រាប់​អ្នក​ដែល​ងាយ​​ប្រឈម​នឹង​ការ​កើត​ក្រួស​តម្រង​នោម​ ដូចជា​​មាន​ជំងឺ​រលាក​ពោះវៀន  ​ឆ្លង​មេរោគ​​លើ​ផ្លូវ​ទឹក​នោម​​ញឹកញាប់​ ឬ​ធាត់​ជ្រុល​ មិន​គួរ​ផឹក​តែ​ទឹកកក​ច្រើន​ឡើយ​។

បុរស​ងាយ​កើត​​ក្រួស​តម្រង​នោម​ច្រើន​ជាង​ស្ត្រី?​

​ពិត​ណាស់​ បុរស​ងាយ​កើត​ក្រួស​តម្រង​នោម​ច្រើន​ជាង​ស្ត្រី​រហូត​ដល់​៤​ដង​ ហើយ​ហានិភ័យ​នេះ​កើន​ឡើង​ចំពោះ​បុរស​ដែល​មាន​អាយុ​ច្រើន​ជាង​៤០​ឆ្នាំ​។ មួយ​វិញ​ទៀត ស្ត្រី​ដែល​អស់​រដូវ​ដែល​មាន​កម្រិត​អ័រម៉ូន​Estrogen​ទាប និង​​អ្នក​ដែល​វះកាត់​យក​ដៃ​ស្បូន​ចេញ ក៏​មាន​អត្រា​កើត​ក្រួស​តម្រង​នោម​ខ្ពស់​ផង​ដែរ​។ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ក្រួស​តម្រង​នោម​ យើង​ចាំបាច់​ត្រូវ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន ដោយ​ការ​ញ៉ាំ​ទឹក​ធម្មតា​ឲ្យ​បាន​ច្រើន​។

ក្រួសតម្រងនោម

តិចនិក​ការពារ​ខ្លួន​ពី​ការ​កើត​ក្រួស​តម្រង​នោម

គ្នា​យើង​គប្បី​​ធ្វើការ​កែតម្រូវ​តិចតួច​ទាក់ទង​នឹង​របប​អាហារ​ ដើម្បី​​បង្ការ​ក្រួស​តម្រង​នោម​​ តាម​វិធីសាស្ត្រ​ដូច​ខាង​ក្រោម។

  • ​​​​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ ដោយ​ការ​ញ៉ាំ​ទឹក​ធម្មតា​យ៉ាង​ហោច​ណាស់​៨​កែវ​ក្នុង​មួយ​ថ្ងៃ​
  • ញ៉ាំ​អាហារ​ដែល​សម្បូរ​​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ ដូចជា​ទឹកដោះ​គោ​ ទឹក​ដោះ​គោ​ជូរ និង​ឈីស​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​។
  • ជៀសវាង​​ញ៉ាំ​សូដ្យូម​ច្រើន ដូចជា​ពពួក​អាហារ​កែច្នៃ ស៊ុប​​កំប៉ុង បន្លែ​កំប៉ុង អាហារ​ដែល​ផ្ទុក​សារធាតុmonosodium glutamate និង​Sodium nitrate។ល។
  • កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​សម្បូរជាតិ​Oxalate ដូចជា​សូកូឡា ដំឡូង​ជ្វា កាហ្វេ ​សណ្ដែក​ដី​។
  • ញ៉ាំ​ពពួក​ប្រូតេអ៊ីន​ពី​សាច់​សត្វ​តិចតួច​ ដូចជា​សាច់​ជ្រូក សាច់​គោ​ជាដើម។
  • ជៀសវាង​ញ៉ាំ​អាហារ​បំប៉ន​វីតាមីន​C។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​​​Drink a Lot of Iced Tea? Watch Out for Kidney Stones

https://www.everydayhealth.com/diet-nutrition/0803/drink-a-lot-of-iced-tea-watch-out-for-kidney-stones.aspx

Drinking Iced Tea Raises Kidney Stone Risk: Study

https://www.medicinenet.com/script/main/art.asp?articlekey=161159

Kidney Stone Diet Plan and Prevention

https://www.kidney.org/atoz/content/diet

កំណែ​ប្រែបច្ចុប្បន្ន

14/07/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

បែកញើសច្រើន ខ្វះជាតិទឹក ប្រឈមក្រួសក្នុងតម្រងនោមខ្ពស់

កត្តា ៣ សាមញ្ញៗ អាចបង្កជំងឺក្រួសក្នុងតម្រងនោម កុំប្រហែស


ត្រួតពិនិត្យដោយ

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 14, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម