backup og meta

មូលហេតុនាំឲ្យកើតឫសដូងបាត ទាំងស្រ្តីទាំងបុរស

មូលហេតុនាំឲ្យកើតឫសដូងបាត ទាំងស្រ្តីទាំងបុរស

​ឫសដូង​បាត សំដៅ​ទៅ​លើ​ស្ថាន​ភាព​ជំងឺ​មួយ ​កើត​ឡើង​នៅ​ពេល​សរសៃ​ឈាម​នៅ​ជុំវិញរន្ធ​គូទ និង​​ក្រោម​រន្ធ​គូទហើម និង​រីក​ធំ។ ជំងឺ​ឫសដូង​បាត អាច​បណ្ដាល​ឲ្យ​រមាស់ ឈឺ និង​មាន​ហូរ​ឈាម​នៅ​ពេល​បន្ទោបង់​លាមក។

ក្នុង​កិច្ច​ពិភាក្សា​អប់រំ ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ សិង្ហបុរី កាល​ពី​ពេលកន្លងទៅ នៅ​ទីក្រុង​ភ្នំពេញ លោក​វេជ្ជបណ្ឌិត Jonathan Foo ឯកទេស​វះកាត់​ទូទៅ និង​វះកាត់​ពោះវៀន​ធំ​ មក​ពី​ប្រទេស សិង្ហបុរី បាន​ពន្យល់លម្អិតអំពីរោគសញ្ញា មូលហេតុ និង​ដំណាក់កាល​ទាំង​៤ នៃ​ជំងឺ​ឫស​ដូងបាត។

១- រោគ​សញ្ញា​ជំងឺ​ឫសដូងបាត

– ពិបាក​បន្ទោរ​បង់​លាមក (រាក ទល់លាមក និង​ធ្លាក់​ឈាម)

– លាមក​មាន​រាង​សំប៉ែត​ស្តើង

– រមាស់នៅជំុវិញរន្ធគូថ

– ហើមពោះ ឆ្អល់ពោះ

– ឈឺចាប់ រមាស់ ​ក្រហាយ​នៅ​ទ្វារ​លាមក

– ឈឺ​ចង្កេះ​ខ្នង ចុក​រួយ​ដៃជើង រសេះរសោះ​អស់​កម្លាំង។

២- មូលហេតុ​នាំ​ឲ្យ​កើត​ឫស​ដូងបាត

ជំងឺ​ឫស​ដូង​បាត កើត​ឡើង​ដោយសារ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ត្រង់​ផ្នែក​ខាង​ចុង​នៃ​ពោះវៀន​ធំ ដោយ​មាន​មូល​ហេតុ​ជាច្រើន​ដូចជា៖

– រាក និង​ទល់​លាមក​ញឹកញាប់

– អង្គុយ​យូរ

– មាន​ផ្ទៃពោះ (ការ​ប្រឹង​នៅ​ពេល​សម្រាល​កូន)

– ញ៉ាំ​អាហារ​ហឹរ

– ផឹក​គ្រឿង​ស្រវឹង​ច្រើន។

បើ​តាម​លោក​វេជ្ជបណ្ឌិត Jonathan Foo ឯកទេស​វះកាត់​ទូទៅ និង​វះកាត់​ពោះវៀន​ធំ​ មក​ពី​ប្រទេស សិង្ហបុរី គេ​បែង​ចែក​ជំងឺ​ឫសដូងបាត ជា ៤ ដំណាក់​កាល។

ដំណាក់កាលទី១៖ ជា​ដំណាក់កាល​ដំបូង ដែល​សរសៃ​ឈាម​នៅ​ជុំវិញ​រន្ធ​គូទ និង​​ក្រោម​រន្ធ​គូទ​មាន​ការ​ហើម និង​រីក​ធំ ស្ថិត​នៅ​ផ្នែក​ខាងក្នុង មិន​ធ្លាក់ ឬ​លយ​ចេញ​មក​ក្រៅ។

ដំណាក់​កាល​ទី២៖ សាច់ដុំ​ក្រសាល់​គូទ (ដុំសាច់ឫសដូងបាត) ចាប់​ផ្តើម​លយ​ចេញ​មក​ក្រៅ​តិចៗ និង​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។

ដំណាក់​កាល​ទី៣៖ ជា​ដំណាក់កាល​ដែល​សាច់ដុំ​ក្រសាល់​គូទ​លយ​ចេញ​មក​ខាង​ក្រៅ ប៉ុន្តែ​អាច​រុញ​ចូល​ទៅ​ក្នុង​រន្ធ​គូទ​វិញ​បាន។

ដំណាក់កាល​ទី៤៖ ជា​ដំណាក់​កាល​ធ្ងន់ធ្ងរ ដែល​សាច់ដុំ​រន្ធ​គូទ​លយ​ចេញ​មក​ក្រៅ​កាន់​តែ​ខ្លាំង ហើយ​មិន​អាច​រុញ​ចូល​ទៅ​ក្នុង​វិញ​បាន​ទេ។

អត្ថបទពាក់ព័ន្ធ៖ 

  • កូនកើតឫសដូងបាត ប៉ាម៉ាក់ត្រូវធ្វើម៉េច?
  • ឫសដូងបាត

ឫសដូងបាត

៣- វិធី​បង្ការជំងឺឫសដូងបាត

– ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​កាក​សរសៃ​ច្រើន ពិសេស​បន្លែ​ផ្លែឈើ

– ផឹក​ទឹក​ឲ្យ​បាន​ច្រើន

– កុំ​ឈរ ឬ​អង្គុយ​យូរ​ពេល។

៤- ការ​ព្យាបាល​ជំងឺ​ឫសដូង​បាត

ការ​ព្យាបាល​ជំងឺ​ឫសដូងបាត​ធ្វើ​ឡើង​ទៅ​តាម​ដំណាក់​កាល​នីមួយៗ បើ​អ្នក​ជំងឺ​កើត​ឫស​ដូងបាត​​នៅ​ដំណាក់កាល​ដំបូងៗ ត្រឹម​តែ​លាប ឬ​លេប​ថ្នាំ​ប៉ុណ្ណោះ ឯ​ដំណាក់​កាល​ទី៣ និងទី៤ តម្រូវឲ្យចាក់ថ្នាំ ចងសរសៃ ឬវះកាត់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ដឹងអត់? រាកធម្មតា និងរាកមួលខុសគ្នាយ៉ាងម៉េចខ្លះ? បង្ការបែបណា?

ឧស្សាហ៍ហើមពោះញឹកញាប់ អាចបណ្តាលមកពីមូលហេតុទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម