backup og meta

កូនកើតឫសដូងបាត ប៉ាម៉ាក់ត្រូវធ្វើម៉េច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jul 14, 2020

    កូនកើតឫសដូងបាត ប៉ាម៉ាក់ត្រូវធ្វើម៉េច?

    ឫស​ដូង​បាត ជា​ជំងឺ​ឧស្សាហ៍​កើត​បំផុត ដោយ​បច្ចុប្បន្ន មានមនុស្ស​រាប់​លាន​នាក់​បាន​រង​គ្រោះ ​ដោយ​សារ​ជំងឺ​ ហើយទោះ​បីច្រើន​កើត​លើ​មនុស្ស​ពេញ​វ័យ​ចាប់​ពី​អាយុ ៣០​ ឆ្នាំ​ឡើង​ក៏​ពិត​មែន ប៉ុន្តែ​ក៏​អាច​កើត​លើ​ក្មេងៗបាន​ដូច​គ្នា។ ចុះ​បើ​កូន​កើត​ឫស​ដូង​បាត គួរ​ធ្វើ​ម៉េច? “Hello គ្រូពេទ្យ’ នឹង​ណែនាំ​គ្នា​យើង ពី​វិធី​ព្យាបាល​ឫស​ដូង​បាត​បែប​សាមញ្ញចំពោះ​ក្មេងៗ​ ឲ្យដឹង​ទាំង​អស់​គ្នា។

    ១- អ្វី​​ជាជំងឺ​ឫសដូង​បាត?

    ឫសដូងបាត មក​ពី​ភាសា​បច្ចេកទេស Hemorrhoids សំដៅ​ទៅ​លើ​ស្ថាន​ភាព​ជំងឺ​មួយ ​កើត​ឡើង​នៅ​ពេល​សរសៃ​ឈាម​នៅ​ជុំវិញរន្ធ​គូទ និង​​ក្រោម​រន្ធ​គូទ (Lower rectum area) មានការ​ហើម និង​រីក​ធំ។ ជំងឺ​ឫសដូង​បាត អាច​បណ្ដាល​ឲ្យ​រមាស់ ស្កៀប ឈឺ និង​ហូរ​ឈាម​នៅ​ពេល​បន្ទោបង់​លាមក។ ពេលក្មេងមាន​ជំងឺ​ឫសដូង​បាត ប៉ាម៉ាក់​អាចសម្គាល់​ឃើញ​មាន​ឈាម​ក្នុង​លាមក ឬ​ចាន​បង្គន់ ក្រោយ​ក្មេង​បត់ជើង​ធំ​រួច។ ករណីឫសដូងបាត ប្រភេទ​ស្រាល គឺ​អាច​ព្យាបាល​នៅ​ផ្ទះ​បាន តែ​បើ​ករណី​ធ្ងន់​វិញ ដាច់​ខាត​ត្រូវ​តែ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ព្យាបាល មាន​ទាំង​ប្រើ​ថ្នាំ និង​ឫសដូង​បាត​តែ​ម្តង។

    ២- ព្យាបាល​ជំងឺ​ឫសដូង​បាតលើ​​ក្មេង​ដោយ​វិធី​ណា?

    មាន​វិធី​ព្យាបាល​ជំងឺ​ឫសដូង​បាតចំពោះ​ក្មេងៗ បែប​សាមញ្ញដូចជា៖

    – ទឹក​ក្ដៅ​ឧណ្ហ​ៗ

    – ម៉ាស៊ីន​ផ្លុំ​សក់

    – កំណាត់​ទន់ ឫ​ក្រដាស​បន្ទប់​ទឹក​សើម

    – បង់​រុំ​ត្រជាក់

    – ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ (ថ្នាំ Acetaminophen)

    – ក្រែម​លាប ឫសដូង​បាត។

    ៣- វិធី​គ្រប់​គ្រង​ជំងឺ​ឫសដូង​បាតលើ​ក្មេងៗ

    – ងូត​ទឹក​ឲ្យ​កូន​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​រាល់​ថ្ងៃ ហើយ​ផ្ដោត​សំខាន់​នៅ​កន្លែង​ជុំវិញ​រន្ធ​គូទ។ ព្យាយាម​ប្រើ​សាប៊ូ​ដែល​ស្រាល ឬ​បើ​សិន​ជា​អាច កុំ​ប្រើ​សាប៊ូ​ គឺ​ប្រសើរ​ជាង ​ព្រោះអាច​បណ្ដាល​ឲ្យ​រលាក​កន្លែង​នៅ​ជុំវិញ​នោះ។ ប្រើ​ម៉ាស៊ីន​ផ្លុំ​សម្ងួត​សក់ បាញ់​សម្ងួត​កន្លែង​នោះ។

    – ត្រាំ​កន្លែង​មាន​កើត​ឫសដូង​បាត​នៅ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ ប្រហែល ១០-១៥​ នាទី ២-៣ ដង/​ថ្ងៃ។

    – ឲ្យ​ក្មេង​លាង​សម្អាត​កន្លែង​មាន​បញ្ហា​ជាមួយ​កំណាត់​ទន់ ឬ​ក្រដាស​អនាម័យ​សើម បន្ទាប់​ពីបត់​ជើង​ធំ​​រួច ដោយ​សម្អាត​ថ្នម​ៗ ហើយ​ព្យាយាម​កុំ​ឲ្យ​មាន​ក្លិន​នៅ​កន្លែង​កើត​ឫស​ដូង​បាត។

    – បិទ​បង់​រុំ​ត្រជាក់នៅ​កន្លែង​កើត​ឫស​ដូង​បាត ហើយ​បើ​ក្មេង​ឈឺ សូម​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល (Acetaminophen) ក្នុង​កម្រិត​ណែនាំ​របស់​គ្រូពេទ្យ​។

    – សូម​សួរ​គ្រូពេទ្យ ​ដើម្បី​រក​ប្រភេទ​ថ្នាំ ​ក្រែម​លាប​ឫសដូង​បាត ហើយ​ធ្វើ​តាម​ការ​ណែនាំ​របស់​ពេទ្យ។

    អត្ថបទ​ពាក់ព័ន្ធ៖

    • ៣ ក្បាច់​នេះ​អាច​ជួយ​កូន​តូច​ទល់​លាមក​បាន​យ៉ាង​ល្អ
    • អាហារ​ណា​ខ្លះ​គួរឲ្យ​កូន​ញ៉ាំ និង​មិន​គួរ​ឲ្យ​ញ៉ាំ ពេល​​រាករូស?

    ៤- កត្តា​គួរ​ចងចាំ

    បើ​ជំងឺ​ឫសដូង​បាតរបស់​កូន មិន​បង្ហាញ​ថា​បាន​ធូរ​ស្បើយ បន្ទាប់​ពី​ព្យាបាល​រយៈពេល​ ១៤​ថ្ងៃ​រួច​ ឬ​មាន​ឈាម​ហូរ​ច្រើន ត្រូវ​រក​ជំនួយ​ពី​ពេទ្យ​ជាបន្ទាន់។

    ៥- ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ

    – ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​ច្រើន​ចំពោះ​របប​អាហារកូន ព្រោះ ឫសដូងបាត កើត​ឡើង​នៅពេលក្មេង​​មិន​សូវ​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ។ រោគ​សញ្ញា​ដំបូង​របស់​ជំងឺ​ ភាគ​ច្រើន​ទល់​លាមក ពិបាក​បន្ទោបង់​ និងបត់ជើង​ធំ​​ប្រើ​ពេល​យូរ។

    – បន្ថែម​បន្លែ​ ផ្លែ​ឈើ​ ឲ្យ​កាន់​តែ​ច្រើន​ក្នុង​របស់​អាហារ​ប្រចាំ​ថ្ងៃ ដូចជា អង្ករ​សម្រូប និងគ្រាប់ធញ្ញជាតិ​ចម្រុះ (​Cereal) គឺ​សុទ្ធ​តែ​អាច​ជួយ​សម្រួល​បញ្ហា​ឫសដូង​បាត​បាន។

    – ត្រូវ​ប្រាកដ​ថា ​កូនបាន​​ផឹក​ទឹក​គ្រប់​គ្រាន់ ដោយ​កម្រិត​ណែនាំ​ឲ្យ​ញ៉ាំ​ទឹក​ចំពោះ​ក្មេងៗ គឺ ១,៥​ លីត្រ/​ថ្ងៃ។

    – ប្រាប់​ឲ្យ​កូន​អ្នក​ប្រើ​បន្ទប់ភ្លាម​នៅ​ពេល​ចង់​បត់ជើង ព្រោះការ​ទប់​​លាមក ​នឹង​ធ្វើ​ឲ្យជំងឺ​ឫសដូង​បាតកាន់​តែ​ធ្ងន់​ធ្ងរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម