មានគ្នាយើងមិនតិចនាក់ទេ ដែលធ្លាប់កើតជំងឺគ្រុនពោះវៀន។ ជំងឺគ្រុនពោះវៀន អាចធ្វើឲ្យយើងឈឺចុកចាប់ពោះ ហើយពោះ រាក ឬទល់លាមក វាមិនមែនមិនធ្វើទុក្ខយើងអ្នកឈឺទេ។ ចុះធ្វើបែបណា បានយើងអាចចៀសផុតពីការកើតជំងឺគ្រុនពោះវៀននេះបាន?
បើតាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត យើងត្រូវដឹងថា ជំងឺគ្រុនពោះវៀនអាចគំរាមកំហែងដល់អាយុជីវិតរបស់អ្នកជំងឺបាន បើយើងមិនព្យាបាលទាន់ពេលវេលា និងត្រឹមត្រូវ។ ជំងឺនេះបង្កឡើងដោយមេរោគ បាក់តេរីឈ្មោះ Salmonella enterica (typhi, paratyphi)។ ប៉ុន្តែ យើងអាចការពារខ្លួនឯងពីជំងឺគ្រុនពោះវៀននេះបាន ជាមួយនឹងវិធីបង្ការទាំងប៉ុន្មានខាងក្រោមនេះរួមមាន៖
– បង្កើនទម្លាប់ធ្វើអនាម័យ ជាពិសេសលាងដៃ នឹងសាប៊ូក្រោយពេលបន្ទោរបង់រួច និងមុនពេលញ៉ាំអាហារ
– ត្រូវញ៉ាំទឹកស្អាត និងចំណីអាហារដែលឆ្អិនល្អ
– ចាក់វ៉ាក់សាំងការពារមេរោគ Salmonella enterica (typhi) ។ វ៉ាក់សាំងនេះមាន២ប្រភេទ៖ ប្រភេទលេប និងប្រភេទចាក់សាច់ដុំ។
ក្រៅពីចុកពោះ ហើមពោះ អ្នកដែលកើតជំងឺគ្រុនពោះវៀន មានរោគសញ្ញាគួរឲ្យកត់សម្គាល់ដូច ក្ដៅខ្លួន អស់កម្លាំង ឈឺក្បាលខ្លាំង ចង្អោរ ហើយមានករណីតិចតួច ដែលមានសញ្ញាកន្ទួលក្រហមនៅលើស្បែក ជាពិសេសស្បែកពោះ។
ពាក់ព័ន្ធនឹងរឿងវ៉ាក់សាំងការពារជំងឺគ្រុនពោះវៀននេះ ខាងក្រុមគ្រូពេទ្យ សង្កេតឃើញថា វាអាចការពារបានត្រឹមតែ ៥០-៦០% តែប៉ុណ្ណោះ។ ដូចនេះហើយ ការធ្វើអនាម័យដោយលាងដៃនឹងសាប៊ូ ព្រមទាំងការញ៉ាំអាហារឆ្អិនល្អ ផឹកទឹកស្អាត ព្រោះនៅតែជាវិធីការពារដ៏ចម្បងទប់ទល់នឹងជំងឺគ្រុនពោះវៀន។
[embed-health-tool-bmr]