ឆ្លងរោគក្នុងពោះវៀនចេញរោគសញ្ញាទាំងនេះ កុំប្រហែស
ឆ្លងរោគក្នុងពោះវៀន បង្កឡើងដោយពពួកមីក្រូសារពាង្គកាយ ដែលបានចូលទៅក្នុងពោះវៀនរបស់យើង។ ជាទូទៅមនុស្សយើងអាចឆ្លងរោគនេះបានតាមរយៈការញ៉ាំ ឬផឹកទឹកមិនស្អាត ឬពេលខ្លះគេហៅថាពុលអាហារ។ មួយវិញទៀត ការប៉ះពាល់ជាមួយអ្នកឆ្លងរោគ ឬសម្ភារៈមានជាប់មេរោគមួយចំនួនក៏អាចធ្វើឲ្យយើងឆ្លងរោគក្នុងពោះវៀនដូចគ្នា។ ១. រោគសញ្ញាឆ្លងរោគក្នុងពោះវៀន រោគសញ្ញាទូទៅមួយចំនួននៃការឆ្លងរោគក្នុងពោះវៀនមានដូចជា៖ រាករូស ចង្អោរ ក្អួត ឈឺចុកក្នុងពោះ ក្ដៅខ្លួន ឈឺក្បាល។ អ្នកខ្លះ ពេលឆ្លងរោគក្នុងពោះវៀនអាចមានឈាមក្នុងលាមកដែរ។ ឈាមក្នុងលាមក អាចបង្កឡើងដោយពពួកបាក់តេរី ឬបារ៉ាស៊ីត ហើយពេលខ្លះធ្វើឲ្យមានរោគសញ្ញាធ្ងន់ធ្ងរ។ រោគសញ្ញាធ្ងន់ធ្ងរមានដូចជាក្ដៅខ្លួនខ្លាំង លាមកមានឈាម ឬសម្បោរ រាកយូរជាងពីរ ឬបីថ្ងៃ និងមានចេញសញ្ញាបាត់បង់ជាតិទឹកខ្លាំង ហើយបើមានរោគសញ្ញាទាំងនេះត្រូវប្រញាប់ទៅមន្ទីរពេទ្យ ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ។ ដោយឡែក បើជាទារកអាយុក្រោមបីខែ មានចេញអាការៈរាករូស ត្រូវប្រញាប់នាំទៅជួបពេទ្យដែរ។ ២. ការព្យាបាលការឆ្លងរោគក្នុងពោះវៀន ការឆ្លងរោគក្នុងពោះវៀនភាគច្រើននឹងបាត់ទៅវិញនៅរយៈពេលប៉ុន្មានថ្ងៃក្រោយ។ ប៉ុន្តែអ្នកជំងឺត្រូវព្យាយាមផឹកទឹកឲ្យបានច្រើន ដើម្បីបង្ការការបាត់បង់ជាតិទឹក។ រាក បង្កឲ្យបាត់បង់សារធាតុរាវពីក្នុងរាងកាយ ដូចនេះ វាជាការសំខាន់ណាស់ក្នុងការថែទាំជនងាយរងគ្រោះដូចជាកុមារតូចៗ មនុស្សវ័យចំណាស់ និងអ្នកមានសុខភាពខ្សោយ។ មនុស្សខ្លះត្រូវការប្រើថ្នាំផ្សះសម្រាប់ព្យាបាលការឆ្លងរោគក្នុងពោះវៀននេះ ដើម្បីកម្ចាត់ពពួកបារ៉ាស៊ីត ឬបាក់តេរី ហើយមានតែគ្រូពេទ្យទេអាចចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់បាន។ ចូរពិគ្រោះជាមួយគ្រូពេទ្យបើរោគសញ្ញាមិនល្អប្រសើរឡើងវិញ។ ៣. វិធីបង្ការការឆ្លងរោគក្នុងពោះវៀន ការឆ្លងរោគក្នុងពោះវៀនជាច្រើនករណីអាចបង្ការបានតាមរយៈការថែទាំ និងរក្សាអនាម័យក្នុងការហូបចុក និងផឹកទឹកស្អាត។ អនុវត្តវិធានការអនាម័យខាងក្រោមនេះ ដើម្បីបង្ការបញ្ហាឆ្លងរោគនៅពោះវៀន៖ ចម្អិនអាហារ ដូចជាសាច់ ស៊ុត ឲ្យឆ្អិនល្អ […]